ហេតុអីក៏ចិត្តអាក្រក់ម្ល៉េះ ខ្មែរដូចតែគ្នាសោះ...លោកតាន់ គឹមសួរ ថា គាត់ខំរត់សូមឲ្យជួយ តែម្នាក់ៗ រត់ទៅនេះ រត់ទៅនោះ ហើយឆ្លៀតដេញគាត់ឲ្យទៅពេទ្យខ្លួនឯងទៀត ព្រោះតែរវល់ថត...(មានវិដេអូ)
ករណីគ្រោះថ្នាក់ ដែលបង្កឲ្យមន្រ្តីនគរបាលម្នាក់ រងរបួសរលាកពេញខ្លួន នោះ បានធ្វើឲ្យមហាជនមានការអាណិតជាខ្លាំង ក្រោយពីបានឃើញនគរបាលម្នាក់ ត្រូវភ្លើងឆេះពេញខ្លួននោះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយរបស់លោក តាន់ គឹមសួរ បានបង្ហោះក្រោយពីបានឃើញបងប្រុសម្នាក់ ដែលភ្លើងឆេះខោអាវ ខ្ទេចគ្មានសល់ ។ នៅក្នុងវិដេអូ ប៉ុន្មាននាទី បានថតពីសកម្មភាពរបស់បងប្រុស ត្រូវភ្លើងឆេះ ពេញខ្លួន ដោយស្រែកហៅឲ្យគេជួយ តែម្នាក់ៗហាក់ធ្វើមិនដឹង មិនលឺ ខ្លាចគេ មិនគិតអាណិតដល់គាត់នោះទេ ហេតុអីក៏ចិត្តដាច់យ៉ាងនេះ?

លោកតាន់ គឹមសួរ បានបង្ហោះសារថា "ហេតុអ្វីក៏ចិត្តដាច់ម្ល៉េសអស់លោក? ស្លុតចិត្តណាស់នៅពេលដែលបានឃើញវីដេអូនេះ??? បើមិននិយាយខ្មែរ ខ្ញុំប្រហែលគិតថាមិនមែនជាជនជាតិខ្មែរទេ"។






មានវិដេអូ៖
ប្រភព៖ Tan Kimsour
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។