នាយព្រែក ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែង និងជាពិធីករ ពូកែខាងវោហាស័ព្ទកំប្លុកកំប្លែងមិនចេះរីងស្ងួត។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះបើយោងតាមប្រភពគណនីរបស់នារីជាគូដណ្តឹងរបស់នាយ នាយព្រែកដែលគេស្គាល់ថាមានឈ្មោះថាTey Loner បានធ្វើការបង្ហោះសារយ៉ាងដូច្នេះថា៖

«កាលដែលត្រលប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែងដែលតែងតែធ្វើអោយយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តំម្លៃ ទើបយើងដឹងថាជីវិតរបស់យើងមានន័យបំផុត…ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ៍ ចាត់ទុកជាមេរៀនជីវិត …សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាល Single life ❤️»

បងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រេីនស្ទើរតែមិនគួរឱ្យជឿគូដណ្តឹងដ៏ស្រស់ស្អាតរបស់ នាយព្រែក បានប្រកាសចែកផ្លូវជាមួយនាយ ក្រោយពីពួកគេបានភ្ជាប់ពាក្យជាមួយគ្នាអស់រយៈពេលជិតបីឆ្នាំ ហើយការប្រកាសបែកផ្លូវរបស់គូដណ្តឹង នាយព្រែក បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ព្រោះកន្លងមកអ្នកទាំងពីរផ្អែមល្ហែមនឹងគ្នាណាស់ ។



