គួរឲ្យអាណិតណាស់...ទារិកាអាយុប្រហែល២ខែម្នាក់ ត្រូវឪពុកម្តាយ ចិត្តខ្មៅ យកមកបោះបង់ចោល ធ្វើឲ្យមហាជនខ្លោចចិត្តជាខ្លាំង...
-

ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៤ ខែសីហា ​ឆ្នាំ២០១៩ ចំណុចផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រជាពលរដ្ឋ បានប្រទះឃើញទារិកាអាយុប្រហែល២ខែម្នាក់ ត្រូវបានគេយកទៅប្លុងចោលនៅក្បែរ អតីតរោងកុនហែមជាតិ មើលមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់ មិនគួរណាឪពុកម្តាយចិត្តខ្មៅ​ យកគ្នាមកបោះបង់ចោលបែបនេះសោះ។


បើយោងតាមសំដីរបស់អ៊ុំប្រុសម្នាក់​ គួច ចុងសុីញ អាយុ៥៨ឆ្នាំ បានប្រាប់ថា មានគេប្រទះឃើញទារិកាតូច ត្រូវគេយកមកប្លុងចោល ។ ក្រោយពេលឃើញកូនតូចគួរឲ្យអាណិតនេះ ក៏មានបងប្អូនជាច្រើន សុំក្មេងនេះយកទៅចិញ្ចឹម ដោយមានការដឹងលឺពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនិងប្រជាពលរដ្ឋ និងយកកូនតូចនេះទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីពិនិត្យមើលសុខភាពរបស់កូនតូចម្នាក់នេះ៕