របួសច្រេីនណាស់ ! ក្រៅពីមន្ត្រីនគរបាលម្នាក់ នៅមានមនុស្សប្រុសស្រីចំនួន១២នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល កំពុងសង្គ្រោះបន្ទាន់…
Panha
-

កាលពីវេលាម៉ោង០១ និង១៥នាទី ថ្ងៃទី១៤​ ខែសីហាឆ្នាំ២០១៩នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីផ្ទុះហ្គាសបង្កឲ្យមានការភ្ញាក់ផ្អេីល នឹងមានមនុស្សរងរបួសជាច្រេីននាក់។

ដោយឡែក នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ ឈ្មោះ ហួត មុនីពិសាខ បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ករណីផ្ទុះធុងហ្កាស។

ទន្ទឹមនឹងនេះយើងក៏បានឃើញមន្ត្រីនគរបាលខេត្តម្នាក់ហ៊ានលះបង់ជីវិតផ្ទាល់ខ្លួនដោយមិនគិតពីគ្រោះថ្នាក់ឡើយ ដោយបានជួយប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុពីការផ្ទុះហ្គាស ដោយលោកមន្ត្រីនគរបាលខាងលើបានរងរបួសធ្ងន់បញ្ចូនទៅសង្គ្រោះបន្ទាន់នៅឯប្រទេសថៃ។

ចំពោះករណីខាងលើនេះដែរក៏មានជនរងគ្រោះរងរបួសធ្ងន់និងស្រាលចំនួន១២នាក់ ក្នុងនោះមានជនបរទេសចំនួន០២រូប និងប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុចំនួន១០រូបទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។