រដ្ឋបាលក្រុងព្រះសីហនុ នឹងមិនលើកលែងឲ្យបុគ្គល ទាំងឡាយណា ដែលចតម៉ូតូ ឡាន ធ្វើឲ្យមានកកស្ទះ ដល់ការធ្វើដំណើរ
-

នៅមុននេះបន្តិចនៅលើហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា "រដ្ឋបាលក្រុងព្រះសីហនុ និងមិនលើកលែងចំពោះបុគ្គល ទាំងឡាយណា ដែលចតម៉ូតូ ឬរថយន្ដគ្មានសណ្ដាប់ធ្នាប់ បង្កឱ្យមានការកកស្ទះដល់ការធ្វើដំណើរនោះឡើយ ។


ម៉ូតូ ឬរថយន្ដ ដែលចតគ្មានសណ្ដាប់ធ្នាប់ រដ្ឋបាលក្រុងព្រះសីហនុ និងចាប់យកមករក្សាទុក នៅសាលាក្រុង ដើម្បីចាត់វិធានការ តាម នីតិវិធីច្បាប់ ។


យ៉ាងណាមិញ សូមបងប្អូនចូលរួមទាំងអស់ ដើម្បីសណ្តាប់ធ្នាប់ នៅខេត្តព្រះសីហនុ ៕


ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ