ស្គាល់អត្តសញ្ញាណហើយ...លោកពូម្នាក់ដែលត្រូវភ្លើងឆេះរលាកពេញខ្លួន ស្រែកហៅគេឲ្យជួយ តែគ្មានអ្នកអើពើរ តាមពិតគាត់គឺជា...(មានវិដេអូ)
-

នៅមុននេះបន្តិច មានបងប្អូនជាច្រើនបានចែករំលែកវិដេអូ​មួយ ដែលគួរឲ្យខ្លោចចិត្តជាខ្លាំង ពេលបានឃើញបងប្អូនខ្មែរយើង ឈរមើល ឈរថត និងគេចចេញពីគាត់ ទាំងដែលគាត់បានរងរបួសយ៉ាងខ្លាំង ក្នុងករណីផ្ទុះហ្គាសនៅខេត្តសៀមរាប ។ បើយោងតាមវិដេអូ នោះ មហាជនពិតជាអាណិតដល់លោកពូមែនទែន តែអ្វីដែលធ្វើឲ្យមហាជនខ្លោចចិត្តជាខ្លាំងនោះ ពេលឃើញគាត់សូមជំនួយពីបងប្អូននៅទីនោះ តែគ្មានអ្នកណាម្នាក់ អើពើរចំពោះរូបគាត់ឡើយ ហើយថែមទាំងឲ្យគាត់ដើរទៅរកពេទ្យខ្លួនឯងទៅ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក តាំង គឹមឡេង​ បានបង្ហោះសារថា "អាណិតណាស់លេាកពូតៃកុងឡាន ដឹកហ្គាសឆេះកាលពីម្សិលមិញ គ្មានអ្នកដឹកគាត់យកទៅពេទ្យ គាត់មានកូន6នាក់ គាត់រស់សៀមរាប គាត់របួសធ្ងន់ត្រូវម្ចាស់ក្រុមហ៊ុនយកគាត់ទៅព្យាបាលនៅប្រទេសថៃហេីយ ជូនពរលេាកពូឆាប់ជាជួយសែរផង គ្រែងមានអ្នកជួយជាថវិកាខ្លះៗដល់ក្រុមគ្រួសារគាត់"។


មានវិដេអូ៖



ប្រភព៖ តាំង គីមឡេង