កាលពីវេលាម៉ោង០១ និង១៥នាទី ថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៩នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីផ្ទុះហ្គាសបង្កឲ្យមានការភ្ញាក់ផ្អេីល នឹងមានមនុស្សរងរបួសជាច្រេីននាក់។

ដោយឡែក នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ ឈ្មោះ ហួត មុនីពិសាខ បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ករណីផ្ទុះធុងហ្កាស។

ទន្ទឹមនឹងនេះយើងក៏បានឃើញមន្ត្រីនគរបាលខេត្តម្នាក់ហ៊ានលះបង់ជីវិតផ្ទាល់ខ្លួនដោយមិនគិតពីគ្រោះថ្នាក់ឡើយ ដោយបានជួយប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុពីការផ្ទុះហ្គាស ដោយលោកមន្ត្រីនគរបាលខាងលើបានរងរបួសធ្ងន់បញ្ចូនទៅសង្គ្រោះបន្ទាន់នៅឯប្រទេសថៃ។

ជាក់ស្តែងមានបងប្អូនជាច្រើនបាចូលរួមចំណែកជួយដល់មន្រ្តីប៉ូលីសក្លាហាន ដែលគាត់បានលះបង់ជីវិតដើម្បីជួយដល់ប្រជាពលរដ្ឋ ។ នៅក្នុងគណនីហ្វេសប៊ុករបស់ភរិយា ឯកឧត្តម គួច ចំរើន ជំទាវ អ៊ូ ធីតាពៅ បានបង្ហោះសារថា"ខ្ញុំចង់ជួយថវិការខ្លះជូនគាត់សំរាប់ព្យាបាលរបួស តើជួយតាមណា? មានបងប្អូនសាច់ញ្ញាតិគាត់អាចជួយទាក់ទងមកខ្ញុំផង!"៕








ប្រភព៖Ou Thydapoeuv