ចាក់ដោត...បងប្រុសម្នាក់ថា មុនវេលុយទៅជនរងគ្រោះ សូមពិនិត្យផង ព្រោះមនុស្សខ្លះរកស៊ីពីលើជនរងគ្រោះ គ្មានស្គាល់បុណ្យ បាប នោះទេ...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Aplus Cooc បានបង្ហោះសារនៅមុននេះបន្តិចថា "មុនវេលុយទៅជនរងគ្រោះដេីម្បីជួយ​ សូមពិនិត្យផង​ ហេីយបេីអាចស្វែងរកលេខទាក់ទងទៅសាច់ញាតិគេរឺបងប្អូនគេផ្ទាល់​ ដោយកុំបាច់វេទៅតាមអ្នមនុស្សខ្លះរកស៊ីពីលេីជនរងគ្រោះថែមទៀតតាងខ្លួនជាស្ពាន​ក្នុងពិភពFBដែលពិបាកបែងចែកល្អអាក្រក់នេះ បេីជ្រុលវេហេីយ​ តាមដានផងថាដល់ដៃសាច់ញាតិជនរងគ្រោះរឺក៏អត់? តេទៅសួរសាច់ញាតិជនរងគ្រោះ​ ថាបានទទួលលុយដែលបានផ្ញេីតាមអ្នកនេះអ្នកនោះរឺអត់....មនុស្សខ្លះរកស៊ីពីលេីជនរងគ្រោះថែមទៀត"។


គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង០១ និង១៥នាទី ថ្ងៃទី១៤​ ខែសីហាឆ្នាំ២០១៩នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីផ្ទុះហ្គាសបង្កឲ្យមានការភ្ញាក់ផ្អេីល នឹងមានមនុស្សរងរបួសជាច្រេីននាក់។


ដោយឡែក នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ ឈ្មោះ ហួត មុនីពិសាខ បានរងរបួសធ្ងន់ និងមានជនរងគ្រោះជាច្រើនអ្នកទៀត ដែលរងគ្រោះថ្នាក់ដូចគ្នា  ក្នុងករណីផ្ទុះធុងហ្កាស។


ទន្ទឹមនឹងនេះយើងក៏បានឃើញមន្ត្រីនគរបាលខេត្តម្នាក់ហ៊ានលះបង់ជីវិតផ្ទាល់ខ្លួនដោយមិនគិតពីគ្រោះថ្នាក់ឡើយ ដោយបានជួយប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុពីការផ្ទុះហ្គាស ដោយលោកមន្ត្រីនគរបាលខាងលើបានរងរបួសធ្ងន់បញ្ចូនទៅសង្គ្រោះបន្ទាន់នៅឯប្រទេសថៃ។


ប្រភព៖​ Aplus Cooc