ប្រិយមិត្តប្រាកដជាបានស្គាល់ លោកពែក មី តារាកំប្លែងដ៏ល្បីឈ្មោះ ដោយលោកបានផ្តល់សំណើចគ្រប់ពេល ដែលលោកបានចេញសំដែង ធ្វើឲ្យមហាជនសើចសប្បាយ រីកមុខរីកមាត់ ពេលបានទស្សនាកំប្លែងម្តង។

នៅថ្ងៃនេះក្រោយពីបានឃើញ លោកពូម្នាក់ ដែលត្រូវជាតៃកុងឡាន ដឹកហ្គាសមានរបួសយ៉ាងធ្ងន់ធ្ងរ ហើយគ្មានអ្នកណាជួយដល់គាត់ នោះ ធ្វើឲ្យលោកខ្លោចចិត្តអាណិតលោកពូជាខ្លាំង មិនគួរណាម្នាក់ៗគ្មានចិត្តបែបនេះសោះ ឃើញមនុស្សស្ទើរស្លាប់ ស្ទើររស់ទៅហើយតែគ្មានអើពើរអ្វីបន្តិចសោះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ក៏បានបង្ហោះវិដេអូ របស់លោកពូ អមជានឹងសារយ៉ាងខ្លី ដើម្បីចូលរួមចំណែក នៅក្នុងការជួយសម្រាលទុក្ខលំបាកដល់ក្រុមគ្រួសារ ហើយនេះក៏ជាទឹកចិត្តបន្តិចបន្តួចដែលលោកបានជូនលោកពូ។ លោកពែកមីបានបង្ហោះសារថា "ហេតុអីចិត្តដាច់ម្លះ???ខ្មែរដូចគ្នាសោះ???បងប្អូនណា ស្គាល់លេខគាត់ទេ ក្រុមហ៊ុនត្រាសមី ឧបត្ថម្ភ 500000៛(50មុឺនរៀល)"។








មានវិដេអូ៖
ប្រភព៖ Pek Mi CBS