បើយោងតាមគណនីហ្វេសប៊ុករបស់លោកវិល្លាម ដែលជាប្រធានគណបក្សខ្មែរក្រោក បានបង្ហោះសារថា សូម្បីដីសាលាក៏ចង់បានដែរ ?
សាលានៃក្ដីសង្ឃឹម ដែលមានទីតាំងនៅក្រុងព្រះសីហនុ មានអាយុ ១៥ ឆ្នាំមកហេីយ ក៏បានបង្រៀនសិស្សានុសិស្សក្រីក្រមិនយកប្រាក់ជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាបានយ៉ាងច្រេីន។

ជាអកុសលពេលនេះក្រសួងសង្គមកិច្ចបានដាក់ឱសានវាទអោយសាលារេីចេញក្នុងរយៈពេល៣ខែ , ពេលនេះសាលាមួយនេះប្រឈមនិងការបាត់បង់ទីតាំងរបស់ខ្លួន ហេីយក៏កំពុងអំពាវនាវសុំការសណ្ដោសនិងដំណោះស្រាយពីប្រមុខរាជរដ្ឋាភិបាល។

ខ្ញុំមិនទាន់បានដឹងឬសគល់បញ្ហាជាក់លាក់ទេថាមានអ្វីជាអាថកំបាំងឋិតពីក្រោយឱសានវាទ តែប្រសិនជាខ្ញុំដឹងថាការចង់បានដីសាលានេះជាគំនិតទុច្ចរឹតណាមួយគឺមិនបានដាច់ខាត។

ព្រោះខ្ញុំវាយតម្លៃខ្ពស់ចំពោះសាលាមួយនេះ ដែលបានចូលរួមសកម្មភាពបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាដោយមិនយកកម្រៃ ។

បច្ចុប្បន្ន សាលា របស់ សាសនាគ្រឹស្តនៅកម្ពុជាភាគច្រេីនកំពុងប្រឈមនិងការភិតភ័យ ព្រោះ ពួកគេមកកម្ពុជា គេមិនចេះភាសាខ្មែរ ច្រេីនតែអោយជនជាតិយេីងឈរឈ្មោះជំនួស ទីបំផុត យេីងលក់មុខប្រទេសអីចឹងទៅ លក់មុខដេីម្បីលុយ ។ ករណីនេះមានច្រេីន។




ប្រភព៖ William Guang