ផ្ទុះដូច គ្រាប់បែក ! វីដេអូច្បាស់ៗមួយឃ្លីប បង្ហាញពី សកម្មភាពមុនពេលផ្ទុះ ធុងហ្គាស ដែលបណ្តាលឲ្យឆេះអ្នកដំណើតាមផ្លូវ...(មានវីដេអូ)
-

សៀមរាប៖ អគ្គីភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ មកទល់ល្ងាចថ្ងៃដដែលនេះ មានមនុស្សចំនួន១២នាក់ ក្នុងនោះស្រីចំនួន០២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានជនជាតិបរទេសចំនួន០២នាក់ ជាស្រ្តីម្នាក់ ក្នុងនោះមានជនជាតិអាមេរិកចំនួន០១នាក់ និង ជនជាតិអង់គ្លេសចំនួន០១នាក់ ហើយក្នុងចំណោមមនុស្សរងរបួសទាំងអស់ មានមនុស្សចំនួន០៦នាក់ បានរងរបួសធ្ងន់ ប៉ុន្តែក្រោយមកបានស្លាប់ម្នាក់ជាស្ត្រី និង មនុស្សចំនួន០៦នាក់ផ្សេងទៀត បានរងរបួសស្រាល ។

ហើយនៅក្នុងពេលថ្មីៗនេះបានមានបងប្រុសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Bong Jim បានទម្លាយវីដេអូឃ្លីប នៅមុនពេលដែលករណីផ្ទុះហ្គាសនេះកើតឡើងចង់ដឹងថាយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖