នារីស្រស់ស្អាតម្នាក់កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយនារីម្នាក់នោះបានបញ្ចេញថ្វីដៃ ចាប់ចោរពាក់ស្រោមមុខ លួចគាស់ផ្ទះ ឡើងទ្រមខ្លួន កាលពីវេលាម៉ោង១២និង៤៨នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Oun Khatrya គាត់បានបង្ហោះសារថា "សូមបងប្អូនប្រុងប្រយ័ត្ន យប់មិញមានចោ គាក់ផ្ទះខ្ញុំនៅវេលាម៉ោង12.48នាទីយប់ ថ្ងៃទី12ឆ្លង់ចូលថ្ងៃទី13នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ"។

ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "សួរថាឈឺទេ ឈឺ សួរថាស្ដាយទេ ស្ដាយណាស់ តែក៏សាកសម ហើយសប្បាយចិត្ត"។

មានបងប្អូនបានចូលមកខមិនថា "ខ្លួនស្រីសោះ ហ៊ានប្រថុយតទុលជាមួយ លោកចោរ" ម្ចាស់ផ្ទះបានឆ្លើយវិញថា "ចង់ចាប់វាបានមិនចង់អោយវារួចខ្លួន"។ និងម្ចាស់គណនីហ្វេសប៊ុកចូលមកខមិនថា "នារីខ្លាហានចាប់បានចោរពិតជាអស់ចារណាស់"

គួរបញ្ជាក់ផងដែរថា ជនសង្ស័យមានឈ្មោះភួង ចាន់ថន ហៅចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិក្បាលអូរ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះជាម វ៉េត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅថ្ងៃខែឆ្នាំខាងលើ វេលាម៉ោង០០ នឹង៤៨នាទីសមត្ថកិច្ចរកឃើញដកហូតបានសម្ភារៈជាវត្ថុតាង រួមមាន ទុល្វីសដងវែង ចំនួន០១ ; ទូរស័ព្ទអិនចុចពិលចំនួន០១ , ស្រោមបិទមុខ ចំនួន០១ ។

បច្ចប្បន្ននគរបាលស្រុកភ្នំស្រួច បានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងពាក់ព័ន្ធ មកការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាលខេត្តកំពង់ស្ពឺ ដេីម្បីចំណាត់ការស្រាវជ្រាវតាមនីតិវិធីបន្ដ។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះធ្លាប់ជាប់ពន្ធនាគារខេត្តត្បូងឃ្មុំ ចំនួន ០២លើកមកហើយ ”ពីបទលួច”៕








មានវិដេអូ៖
ប្រភព៖ Oun Khatrya