អាណិតឡេីងខ្លោចចិត្ត​ មិនដឹងនិយាយថាមិច !​ គាត់តែងតែនិយាយថាស្រលាញ់កម្ពុជាណាស់​ នៅទីនេះសប្បាយហេីយសុវត្តិភាព ប៉ុន្តែមិនដល់ប៉ុន្មាននាទីផងអ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុង...
Panha
-

នៅមុននេះបន្តិចមានគណនីហ្វេសបុកមួយមានឈ្មោះ Then Sro Tom​ បានបង្ហោះរឿងរ៉ាវគួរអោយសង្វែកមួយទាក់ទងទៅនឹងស្រ្តីជនបរទេស២នាក់ ដែលជួបគ្រោះថ្នាក់ផ្ទុះហា្គសនៅក្រុងសៀមរាប​ ៕ គណនីខាងលេីបានសរសេររៀបរាបថា៖

(អាណិតឡេីងខ្លោចចិត្ត​ មិនដឹងនិយាយថាមិច គាត់តែងនិយាយថាស្រលាញ់កម្ពុជាណាស់​ នៅទីនេះសប្បាយហេីយសុវត្តិភាព។ ប៉ុន្តែមិនដល់ប៉ុន្មាននាទីផងអ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុង។មានបរទេសសួរខ្ញុំថា​ តេីក្រុមហ៊ុននោះទទួលខុសត្រូវទេ​ ចំពោះបញ្ហានេះ? ខ្ញុំបានត្រឹមតែឆ្លេីយថា​ ចាំចម្លេីយពីបងៗ

ប៉ូលីសសិន តែចម្លេីយចេញហេីយគឺកន្លែងបេីកលក់ហ្គាសហ្នឹងគ្មានការអនុញ្ញាតទេ​។ ដូចនេះមានន័យថាគ្មាននរណាមកទទួលខុសត្រូវឡេីយ។ក្នុងនាមខ្ញុំជាខ្មែរម្នាក់​ នឹងជាមិត្តភក្តិម្នាក់ពិតជាសោកស្តាយមែនទែន​ ចំពោះហេតុការណ៍មួយនេះដែលបានកេីតឡេីងទៅលេីពួកគាត់ទាំង២នាក់​? រួមទាំងបងប្អូនខ្មែរមួយចំនួនទៀត? ។ ឥលូវនេះពួកគាត់ទាំង២​ ក៏ត្រូវការជំនួយផងដែរ។ ម្នាក់បានបញ្ជូនទៅថៃ​ព្រោះគាត់មានធានារ៉ាប់រង​ ប៉ុន្តែម្នាក់ទៀតគ្មានធានារ៉ាប់រងទេ​ បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្នំពេញតែគាត់បានផ្លាស់ចេញទៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរវិញ​ ដោយសារសភាពគាត់ធ្ងន់ធ្ងរហេីយនៅពេទ្យកាល់ម៉ែតគ្មានសម្ភារះគ្រប់គ្រាន់។ សូមអោយពួកគាត់ឆាប់ជាសះស្បេីយ?#គ្រោះថ្នាក់ផ្ទុះហ្គាសនៅសៀមរាប14/8/2019)

សូមបញ្ជាក់ផងដែលថា កាលពីវេលាម៉ោង០១៖១៥នាទី រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភព:Then Sro Tom