អ្នកណាខ្លះធ្លាប់ចូលមន្ទីរពេទ្យគន្ធបុប្ផា គួរតែដឹងហើយ ...មន្ទីពេទ្យគន្ធបុប្ផាជាកន្លែងដែលស្អាតនិងអនាម័យ ហើយបំរាមគេក៏សរសេរច្បាស់ៗ រឿងដាក់ស្បែកជើងនឹង ហេតុអីបានជាយើងមិនចេះមើលបំរាមគេអញ្ចឹង...(មានវិដេអូ)
-

កាលពីថ្ងៃម្សិលមិញ​ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែក វិដេអូមួយ ដែលពាក់ព័ន្ធនឹងបុគ្គលិកម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផាបានធ្វើនូវទង្វើមិនសមរម្យមួយដោយបានប្រមូលស្បែកជើងអ្នកជម្ងឺជាច្រើនគូរយកទៅបោះចោលនៅធុងសម្រាម។


បន្ទាប់ពីមានការបង្ហោះសារអមជាមួយវិដេអូ រួច ក៏មានបងប្អូនជាច្រើនបានបញ្ចេញមតិផ្សេងៗគ្នា និងមានអ្នកខ្លះថា​បុគ្គលិក គួរតែរៀនក្រមសីលធម៌ សុជីវធម៌មុនចូលធ្វើការ ព្រោះមនុស្សយើងមិនបានគ្រប់ដប់នោះទេ ។ បើមានអ្នកខ្លះថា រិះគន់ដើម្បីកែលម្អរ លឺគេនិយាយ10ដងមិនស្មើនិងយើងបានឃើញម្តង! នេះជាការពិត! ខ្ញុំនិយាយនេះ ក្នុងនាមជាអ្នកឈរកណ្តាល!នៅតាមមន្ទីរពេទ្យគឺបែបនេះឯង!

- អ្នកជម្ងឺនិងអ្នកកម្តរ ខ្វះសណ្តាប់ធ្នាប់ ទុកឥវ៉ាន់ ស្បែកជើង សំពីងសំពោងក្នុងបន្ទប់ដេក ដែលជាបម្រាមរបស់មន្ទីរពេទ្យ អាគារមួយៗសុទ្ធតែមានធ្នើដាក់ស្បែកជើង តែពួកគាត់ខ្លះមិនព្រមដាក់ទេ នេះមួយចំនួន!

- បុគ្គលិកអនាម័យពិតជាមានសំដីអស្រស់មែនដោយសារដើមហេតុទាំងនេះឯង!

+ ដូច្នេះយើងត្រូវកែលម្អរទាំងអស់គ្នាទើបបានប្រសើរ! សូមអរគុណ ។


ភ្លាមនោះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ពូ ពែក បានលើកឡើងថា "កុំមើលនិងស្តាប់តែម្ខាងៗ

ខ្ញុំចង់វីដេអូនេះអាខោនណាអ្នកផុសដំបូង?

មន្ទីពេទ្យគន្ធបុប្ផាជាកន្លែងដែលស្អាតនិងអនាម័យ ការ៉ូគេជូតដោយទឹកអាកុលមួយថ្ងៃបីដង ហើយគេមានបំរាមរបស់គេអារឿងទ្រនាប់ជើងហ្នឹង មកពីពួកនាងៗដែលយកកូនទៅព្យាបាលមិនគោរពបំរាមគេទេ ដែលគេមួរម៉ៅចឹងនោះ កុំចេះតែថតគេយកមកផុសរិះគន់. គួរមើលចរិតរបស់ខ្លួនផង អាណាមិនល្បីស្រុកខ្នែរអារឿងចោលសំរាមនិងគ្មានសណ្តាប់ធ្នាប់ អាងអីហ្នុង?ហើយលោកអ្នកដែលចូលចិត្តតែអារបៀប តែស្កៗ សូមយល់ដល់ចិត្តអ្នកបោសសំអាតផង ពួកគាត់នឿយកាយហើយនហត់មាត់និងប្រាប់ទៀត កុំចេះតែរិះគន់ដោយមិនដឹងពីចរិតពួកនាងៗដែលយកកូនទៅពេទ្យទាំងនោះផង. បើនាងអ្នកថតវីដេអូនេះធ្វើត្រឹមត្រូវហើយចុះនៅពេលនោះ ម្តេចមិនតវ៉ាជាមួយគេទៅ ? ថាគេអាក្រក់ចំនែកខ្លួនថតគេយកមកផុសទាំងមិនស្គាល់ច្បាប់ទម្លាប់. បើនៅស្រុកថៃថតគេមកផុសក្នុងបណ្តាញសង្គមចឹងនាងត្រៀមលុយបីលានបាតអោយហើយទៅ"។


មានបងប្អូនចូលខមិនថា "គ្រែអ្នកជម្ងឺគេជូតអាកុល ការ៉ូគេជូតទឹកថ្នាំ1ថ្ងៃបីដង ជូនកាលគេប្រើសាប៊ូដុសលាងសាលទាំងមូលក៏មាន ហើយបើស្បែកជើងវិញគេមានធ្នើជ័រសម្រាប់ដាក់ មានផ្លាកសរសេរអក្សរ(សូមដាក់ស្បែកជើងនៅលើកញ្ច្រែង) តែមិនសូវមានអ្នកដាក់ត្រឹមត្រូវទេ គឺអ្នកអនាម័យ ប្រមូលមុខនៅក្រោយ ប្រមូលក្រោយនៅមុខ បើកន្លែងហាលខោអាវគឺគេធ្វើត្រឹមត្រូវនៅលើដំបូលហាលម៉ា សប្បាយតែមិនសូវមានអ្នកយកទៅហាលទេភាគច្រើនគឺហាលតាមបង្កាន់ដៃ"៕


មានវិដេអូ៖



ប្រភព៖ ពូ ពែក