កុំដាច់ចិត្តអូសរំលងអី...លោកយាយកំសត់ ភ្នែកក៏ពិការ រស់នៅក្នុងផ្ទះធ្លុះធ្លាយ ផ្អៀងមួយចំហៀង អ្វីដែលកាន់តែលំបាកនៅពេលនេះ គឺគ្មានអង្ករហូបទេបងប្អូនអើយ...(មានវិដេអូ)
ស៊ីហៀង
-

នាពេលបច្ចុប្បន្នមានបងប្អូនជាច្រើន បានចូលរួមក្នុងសង្គមមនុស្សធម៏ ជួយដល់ចាស់ជរា ក្មេងកំព្រា ជាដើម។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phon Vanna បានបង្ហោះសារសូមអំពាវនាវដល់ សប្បុរសជន មេត្តាជួយដល់ លោកយាយចំណាស់ម្នាក់ ដែលគាត់មានអាយុជាង៧០ឆ្នាំហើយ គាត់ពិតជាត្រូវការជំនួយពីបងប្អូនខ្លាំងណាស់។


នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា "លោក យាយ លើក ដៃ សំពះ សូមអំពាវនាវដល់សប្បុរសជនសូមមេតា្តផងគាត់ថាមិនប្រាថ្នាអីច្រើនទេសូមតែខោអាវទៅវត្ត​ អង្ករ​និងគ្រឿងបរិភោគផ្សេងៗ​ ញាំឆ្ងាញ់ៗ​ មុនគាត់ស្លាប់ទៅ គឺ អស់ចិត្ត ហើយ គាត់រស់​នៅភូមិព្រៃក្រូចឃុំព្រែកណារិន្ទ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ ។ Tel: 0967414019"។


មានវិដេអូ៖



ប្រភព៖ Phon Vanna