ស៊ូៗណា​ ដេីម្បីអនាគត ! គេចេញពីប្រឡងមានឱពុកម្ដាយ​បងប្អូនមកទទួល​ តែខ្ញុំមានតែខ្លួនមួយ​ មកប្រឡង​តាំងពីខេត្តកំពង់ស្ពឺ​ យប់ឡេីងត្រូវរកកន្លែងស្នាក់នៅក្នុងទីក្រុងដ៏ធំធេងម្នាក់ឯង..
Panha
-

ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុប ចាប់ផ្តើមហើយនៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជិត១២ម៉ឺននាក់។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន អញ្ជើញបើកវិញ្ញាសារប្រឡងនៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដូចបណ្តាឆ្នាំកន្លងទៅ។

បេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ដោយឡែកថ្ងៃប្រឡងចូលមកដល់ អ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រីនធ្វេីការចែករំលែកនូវរូបភាពប្អូនៗជាបន្តបន្ទាប់ ទាក់ទងនឹងការតស៊ូរ៕ជាក់ស្ដែងប្អូនប្រុសម្នាក់នេះ មកពីខេត្តកំពង់ស្ពឺ ត្រូវប្រឡងនៅទីក្រុងភ្នំពេញ ៕ ខាងក្រោមនេះជាខ្លឹមសាររបស់ប្អូនដោយបានសរសេរថា:

(គេចេញពីប្រឡងមានឱពុកម្ដាយ​ បងប្អូនមកទទួលខ្លះជិះសុទ្ធតែរថយន្ត​ តែខ្ញុំមានតែខ្លួនមួយមកប្រឡង​ មកតាំងពីខេត្តកំពង់ស្ពឺ​ យប់ឡេីងត្រូវរកកន្លែងស្នាក់នៅក្នុងទីក្រុងដ៏ធំធេងម្នាក់ឯង?ស៊ូៗណា៎​ ដេីម្បីអនាគត! !)