គួរឲ្យអាណិតអ៊ុំប្រុសណាស់...គេចាំជូនកូនទៅប្រឡង ចេញពីប្រឡង ឯអ៊ុំប្រុសវិញ ជូនកូនបែរជា រង់ចាំរើសអដ្ឋិធាតុកូនទៅវិញ...(មានវិដេអូ)
ស៊ីហៀង
-

ដូចដែលប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យយុវតីម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីបានទៅមើលឈ្មោះប្រឡង ពីនាក់ឪពុករួចមក ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦អា​ កែងនឹងផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ren Rortanak បានបង្ហោះសារថា "ម្សិលមិញគេជូនកូនទៅមណ្ឌលប្រឡង ប៉ុន្តែគាត់បែរជាយកសពកូនត្រឡប់មកផ្ទះ...

ថ្ងៃនេះគេជូនកូន និងរង់ចាំកូនចេញពីប្រឡង គាត់យកសពកូនទៅបូជា និងរង់ចាំរើសអដ្ឋិធាតុកូន....

ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារលោកពូ និងសូមបួងសូងវិញាណក្ខន្ធក្មួយស្រីបានទៅកាន់សិគតិភព"។


គួរបញ្ជាក់ផងដែរថា​ ជនរងគ្រោះមានឈ្មោះថា អ៊ុយ លីលី ភេទស្រី​ អាយុ 18ឆ្នាំ​ មុខរបរសិស្សសិរីមង្គលរកាកោង​ ចំណែក​ឪពុក​ឈ្មោះ​ អ៊ុយ ឃុន ភេទប្រុស អាយុ ៦០ ឆ្នាំ​ មុខរបរអាជីវក​រ​ អាស័យដ្ឋានបច្ចុប្បន្នស្ថិតភូមិរកាកោង២ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ស្នាក់នៅជាមួយគ្នា ។


ចំណែកបង្កមានឈ្មោះ អេង ទិត្យ អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃស្បូវ ឃុំនរាយ​ ស្រុកឈូក ខេត្តកំពត ។​ បច្ចុប្បន្ន​តែកុង​ និង​រថយន្ត​បង្ក​ហេតុ​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យចរាចរណ៍ជើងគោកធ្វេីការ​ឃាត់ទុក​ ដេីម្បី​រងចាំ​ការ​ដោះស្រាយ​នៅពេលក្រោយ​ ចំណែក​ឯ​សពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕


មានវិដេអូ៖



ប្រភព៖ Ren Rortanak