ដើម្បីកូន...អ្នកនៅខាងក្រៅរបង មានការព្រួយបារម្ភជាអ្នកនៅខាងក្នុងទៅទៀត...
-

ថ្ងៃប្រឡងបាក់ឌុប គឺជាថ្ងៃដែលប្អូនៗបញ្ចេញសមត្ថភាព ដែលខំលាក់តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ហើយក្នុងរយៈពេល២ថ្ងៃនេះ គឺជាថ្ងៃដ៏ល្អ សម្រាប់ប្អូនៗបង្ហាញសមត្ថភាព ដើម្បីឈានដល់មហាវិទ្យាល័យ ។


បើយើងងាកមកមើល ពីអ្នកមានគុណ ដែលនៅខាងក្រៅរបងវិញ ពិតជាក្តុកក្តួលខ្លាំងណាស់។ ព្រោះតែចង់ឃើញកូនមានអនាគត និងប្រឡងបានជោគជ័យ ទោះបីជាពួកគាត់ត្រូវលំបាកប៉ុណ្ណាក៏គាត់នៅតែរង់ចាំកូនទាំងចិត្តអន្ទះសារ។


នៅក្នុងគណនីហ្វេសប៊ុក វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បានបង្ហោះសារថា "ពាក្យថាអ្នកម្តាយ ឬលោកឪពុក មួយមាត់ស្តាប់មើលទៅហាក់ដូចជាពាក្យដ៏ខ្លីនិងសាមញ្ញ តែបើនិយាយពីតម្លៃ ការលះបង់ និងគុណធម៌របស់ម្តាយ គឺពិតជាធំធេងគ្មានអ្វីប្រៀបប្រដូចបានឡើយចំពោះកូនគ្រប់ៗរូប.... រសៀល​ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៩នេះ"។


ប្រភព៖​ វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ