សិល្បករជើងចាស់ផ្នែកចាប៉ីដងវែង លោកតា គង់ ណៃ ពេលនេះកំពុងសម្រាកនៅមន្ទីពេទ្យ បន្ទាប់ពីជំងឺ....
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៉ី បន្ទាប់ពីធ្លាក់ខ្លួនឈឺ និងជំងឺធ្វើទុក្ខកាន់តែខ្លាំង បង្កឲ្យមានក្តីព្រួយបារម្ភពីសំណាក់ក្រុមគ្រួសារ និងមហាជន។

នេះបើយោងតាមប្រភពពីកូនប្រុសរបស់គាត់បានឲ្យដឹងថា ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ គិតមកទល់ពេលនេះ គឺមានព្រះជន្ម៧៤ឆ្នាំហើយ ខណៈដែលជំងឺសួតរបស់គាត់ ត្រូវបានរើឡើងវិញ។បច្ចុប្បន្ន លោកតាក គង់ ណៃ កំពុងតែសម្រាកព្យាបាលនៅបន្ទប់លេខ១០៣ នៃមន្ទីរពេទ្យរុស្ស៊ីដោយមានការយកចិត្តទុករបស់ក្រុមគ្រូពេទ្យ។ បេីបងប្អូនសប្បុរសជនមានបំណងសួរសុខទុក្ខលោកតា គង់ ណៃ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 011 444 765, 087 398 763 ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។