ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុប ចាប់ផ្តើមហើយនៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជិត១២ម៉ឺននាក់។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន អញ្ជើញបើកវិញ្ញាសារប្រឡងនៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដូចបណ្តាឆ្នាំកន្លងទៅ។

ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា តែងតែផ្តល់អាហាររូបករណ៍ដល់សិស្សទូទៅ សិស្សអាទិភាពនារី សិស្សអាទិភាពក្រីក្រ សិស្សអាទិភាពតំបន់ជួបការលំបាក និងសិស្សជាប់ចំណាត់ថ្នាក់ពូកែទូទាំងប្រទេស ប៉ុន្ដែឆ្នាំនេះ ក្រសួងសម្រេចផ្ដល់អាហារូបករណ៍ ១០០ % ដល់ជនពិការ ឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ ។

ជាក់ស្ដែងនៅមុននេះបន្តិចសាកលវិទ្យាល័យចេនឡា Chenla University បានបង្ហោះអោយប្អូនៗចំនួន៤រូបមកទទួលយកអាហារូបករណ៍ ដេីម្បីបន្តការសិក្សា៕ ខាងក្រោមនេះជាការបង្ហោះរបស់សាកលវិទ្យាល័យចេនឡា ដោយបានសរសេរថា : (ខាងសាកលវិទ្យាល័យ ចេនឡា ចង់ផ្តល់អាហារូបករណ៍ ជូនពួកគាត់ទាំង២នាក់នេះបន្ថែមទៀត សូមជួយផ្តល់ដំណឹងជូនគាត់ផង)

