ខ្លោចចិត្ត...ជីវិតមនុស្សមួយគ្រួសារ មានឪពុក កូន និងម្តាយ ស្លាប់ដោយថ្នាំពុល នៅខេត្ត...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Bunleng បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ពីករណីឃាតកម្មដ៏សាហាវព្រៃផ្សៃ មួយនៅខេត្តព្រះសីហនុថា "ក្រុងព្រះសីហនុ៖ (ព័ត៌មានបឋម) សមត្ថកិច្ចអោយដឹងជាបឋមថា នៅវេលាម៉ោង៨យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មានករណីមនុស្សស្លាប់ដោយថ្នាំពុល(មិនទាន់ដឹងមូលហេតុ) កើតឡើងនៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្រុមទី៧ ភូមិ៣សង្កាត់លេខ២ក្រុងព្រះសីហនុ ក្នុងនោះមានក្មេងស្រីម្នាក់ត្រូវជាកូននិងឪពុកបានស្លាប់​ ព្រមទាំងម្តាយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) ។ 


ជនរងគ្រោះជាឪពុកមានឈ្មោះ លី ខេង អាយុ ៤៣ឆ្នាំមុខរបរអ្នកម៉ៅការ(ស្លាប់)និងកូនស្រីឈ្មោះ លី សុីវឈីង អាយុ១២ឆ្នាំ មុខរបរសិស្ស (ស្លាប់)នៅក្នុងផ្ទះ ចំណែកស្ត្រីជាម្តាយឈ្មោះ មុឹង ចាន់ផល អាយុ ៤១ មុខរបរ អ៊ុតសក់ត្រូវបាន នាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ទោះជាយ៉ាងនេះក្តីភ្លាមៗសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានអំពីរឿងរ៉ាវនេះថាកើតឡើងយ៉ាងណានៅឡើយ ក្នុងនោះបច្ចុប្បន្នសម្ថកិច្ចជំនាញកំពុងធ្វើការត្រួតពិនិត្យ។


ព័ត៏មានបន្ថែម ករណីគ្រួសារមួយនៅ ក្រុម៧ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុស្លាប់ក្នុងនោះបុរសជាឪពុកនិងកូនស្រីស្លាប់ក្នុងផ្ទះនិងស្ត្រីជាម្តាយបានស្លាប់ដូចគ្នាពេលនាំទៅមន្ទីរពេទ្យ នគរបាលបញ្ជាក់តាមរបាយការជាបឋមថា ជនរងគ្រោះស្លាប់ដោយសារធាតុថ្នាំពុល ដែលនគរបាលបានសន្និដ្ឋានជាជាជំហានដំបូងថា ទំនងជាមានជនរងគ្រោះណាម្នាក់ក្នុងចំណោមម្តាយឬឪពុកដាក់ថ្នាំពុលដើម្បីសម្លាប់ក្រុមគ្រួសារនេះទាំងមូល។


 ប្រភព៖ Huy Bunleng