ជួយស៊ែរមួយ ផ្តល់កំលាំងចិត្តជូនគាត់! អង្គុយហូបបាយប្រអប់ម្នាក់ឯង គ្មានឪពុកម្តាយមកមើលដូចគេ ទាំងទឹកមុខក្រៀមក្រំ...(ទស្សនាវីដេអូ)
សីហា
-

ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុប ចាប់ផ្តើមហើយនៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជិត១២ម៉ឺននាក់។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន អញ្ជើញបើកវិញ្ញាសារប្រឡងនៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដូចបណ្តាឆ្នាំកន្លងទៅ។

រយៈពេលពីរថ្ងៃមកនេះ ប្អូនៗជាច្រើនបានចូលរួមការប្រឡង បាក់ឌុប ព្រមជាមួយនឹងស្នាមញញឹម និងក្តីរំភើប ព្រោះមានសាច់ញាតិ ជូនទៅជូនមក ហើយក៏មានបងប្អូនមួយចំនួនត្រូវទៅប្រឡងតែម្នាក់ឯង យ៉ាងកំសត់ នៅក្បែររបងសាលា ជាហេតុធ្វើឲ្យមហាជន មានការខ្លោចចិត្តជំនួស ព្រោះថាកំសត់ លើសពីកំសត់ទៅទៀត។

នៅក្នុងវិដេអូ មួយបានបង្ហោះពីសកម្មភាពរបស់ប្អូនប្រុស ដែលកំពុងតែអង្គុយញុាំអាហារ ក្រោយពេលចេញពីប្រឡង ។ មើលទៅមនុស្សម្នា គេមានសាច់ញាតិ មកលើកទឹកចិត្ត និងផ្តល់កំលាំងចិត្ត ព្រមជាមួយនិងអាហារដ៏ឆ្ងាញ់ ចំណែកប្អូនប្រុសវិញបានត្រឹមតែ អង្គុយញុាំបាយតែម្នាក់ លើដុំថ្មក្បែររបងសាលារៀនតែប៉ុណ្ណោះ។

មើលវីដេអូនេះដូចមើលវីដេអូខ្លួនឯងអញ្ចឹង ? កុំថាឡើយថ្ងៃប្រលង ថ្ងៃទទួលសញ្ញាបត្រ័ក៏ម្នាក់ឯង មិត្តមួយណាកុំរវល់ជាមួយក្នុងគ្រួសារគេ សប្បាយចិត្តជំនួសគេគ្រប់គ្នា បងប្អូនម៉ាក់ប៉ាគេកាន់បាច់ផ្កាឈរចាំ ខ្ញុំវិញលួចហូរទឹកភ្នែកច្រកដបទឹកសុទ្ធបាន ?៕