ពិតជាអាណិតខ្លាំងណាស់...ដេកអត់កេីតទេបានតែអង្គុយ ពេទ្យលែងទទួលហេីយអោយមកផ្ទះវិញ គ្មានសង្ឃឹមទេ ឪពុកក៏គ្មាន​ ផ្ទះសម្បែងក៏គ្មាន...
ស៊ីហៀង
-

នៅមុននេះបន្តិចគណនីហ្វេសបុករបស់បងប្រុស​ ធន ម៉េងហ៊ាង បានបង្ហោះរឿងរ៉ាវក្មេងស្រីកំសត់ម្នាក់មានជំងឺ បេះដូងហេីម​ នឹងក្រលៀនធ្ងន់ធ្ងរ។ ខាងក្រោមនេះជាខ្លឹមសាររបស់បងប្រុស ធន ម៉េងហ៊ាង ដោយសរសេរថា :


(គួរអោយអាណិតប្អូនស្រីណាស់ អាយុទើបតែ ១៥ ឆ្នាំ មានបញ្ហាខូចតម្រង់នោម ក្រលៀន យ៉ាងធ្ងន់ធ្ងរ បេះដូងហេីម គេងអត់កេីតទេបានតែអង្គុយឈឺចុកចាប់ពេកខ្លួន ? ប្អូនស្រីរស់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឈ្មោះស្រីខួច ជាកូនកំព្រាឪពុក មានតែម្តាយ ស្រីខូច ជាកូនទោលក្នុងគ្រួសារ .ខ្ញុំបានទំនាក់ទំនងទៅក្រុមគ្រួសារប្អូនស្រីរួចរាល់ហើយ។


ថ្ងៃទី ២៣ ខាងមុខនេះប្អូនស្រីនឹងចុះមកភ្នំពេញតាមការណាត់ជួបរបស់ខ្ញុំដើម្បីជួបពិគ្រោះអាការះជំងឺជាមួយគ្រូពេទ្យជំនាញផ្នែកជំងឺរបស់ប្អូនស្រីនៅមន្ទីរពេទ្យរុស្សី សង្ឃឹមថាបងអាចជួយប្អូនបានទាន់ពេល ជូនពរសំណាង។ ពត៍មានលម្អិត ☎️ 098 993 969)៕


ប្រភព:ធន ម៉េងហ៊ាង