ស្មានតែមកវិនិយោគ ដឹងអីមកបើកបនស្រីសោះ...នគរបាល ចុះបង្រ្កាបទីតាំងបម្រើសេវាកម្មផ្លូវភេទ យីហោ ផ្កាយរះ នៅខេត្ត...
ស៊ីហៀង
-

ខេត្តកំពត ៖ កាលពីយប់ថ្ងៃទី១៩​ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចុះប្រតិបត្តិការចុះបង្រ្កាប ទីតាំងលួចបើកបម្រើសេវាកម្មផ្លូវភេទ របស់ជនជាតិចិនមួយកន្លែង មានយីហោ ផ្ទះសំណាក់ផ្កាយរះស្ថិតនៅក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត។


លោកស្នងការបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ ស្រី៥នាក់ និងវត្ថុតាងខិត្តប័ណ្ណផ្សព្វផ្សាយ ព្រមទាំងស្រោមអនាម័យមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្ដតាមនីតិវិធីច្បាប់៕