បើពូមិនគិតពីជីវិតខ្លួនឯងទេ គួរតែគិតអ្នកធ្វើដំណើរជិតពូផង...ចុមស្មានតែឡាន តាមពិតម៉ូតូសោះ ដឹកច្រើនពេក ក្រឡាប់ផ្ងារជើងឡើងលើ តែម្តង...(មានវិដេអូ)
-

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានករណី ម៉ូតូមួយគ្រឿង ដឹកអីវ៉ាន់សំពីងសំពោង បានធ្វើឲ្យក្រឡាប់ផ្ងារជើងឡើងលើ ធ្វើឲ្យមហាជនលាន់មាត់ គ្រប់គ្នាថា ដឹកអីក៏ច្រើនម្ល៉េះ។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្លូវ ជាតិលេខ ៦ ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា សុីម ចាន់សុី បានបង្ហោះសារថា "តិចច្រឡំឡានកាំម៉ាស់អីទៅ?ការពិតម៉ូតូសោះ?ដឹកលើសចំនួនកំណត់?បណ្តាលឲ្យក្រឡាប់ផ្ងាជើង ឡើងលើ នៅផ្លូវជាតិលេខ ៦ យើងនិង ថ្ងៃទី ២៥ .៨.២០១៩.??"។


ក្រោយពីបានឃើញហេតុការណ៍មួយនេះ មហាជន ក៏បានធ្វើការសូមណូមពរទៅកាន់ អាជ្ងាធរ សមត្ថកិច្ចមេត្តាជួយទប់ស្កាត់ កុំឲ្យពួកគាត់ដឹកអីវ៉ាន់ សំពីងសំពោងបែបនេះ ព្រោះថាអាចបង្កឲ្យមានគ្រោះថ្នាក់ ទាំងគាត់ ទាំងអ្នកធ្វើដំណើរតាមផ្លូវផងដែរ៕


សូមទស្សនាវិដេអូទាំងអស់គ្នា៖



ប្រភព៖ សុីម ចាន់សុី