ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដោយបានចាប់រំលោភសង្សារនៅក្នុងបន្ទប់ជួលបានសម្រេច ដែលហេតុការណ៍េនេះបានកើតឡើងនៅចំណុច បន្ទប់ជួលរបស់ជនសង្ស័យ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះថា តឿ ខាវ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះមានឈ្មោះថា ស ណ ស ន អាយុ១៦ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះឡ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ។

បើតាមសំដីរបស់ជនសង្ស័យ បានឲ្យដឹងថា គាត់ (ជនសង្ស័យ)បានឆាត (Chart) លេងជាមួយនាងអស់រយៈពេល៤ខែ កន្លងមកហើយ លុះមកដល់យប់ថ្ងៃកើតហេតុ ឆាតបបួលនាងមកលេងបន្ទប់ជួល របស់ជនសង្ស័យមានក៏ព្រម។ ដោយសារតែធ្លាប់ទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាច្រើនខែមកហើយនោះ ជនរងគ្រោះក៏បានមកបន្ទប់ជនសង្ស័យ ព្រោះតែទប់អារម្មណ៍មិនបាន ហើយតណ្ហាឡើងដល់ចំណុចកំពូលហើយនោះ ជនសង្ស័យក៏បានធ្វើសកម្មភាពចាប់រំលោភនាង ទាំងកំរោល នាងរើផង រត់ផង ក្រោយមកពីឃើញនាងរើបំរាស់ខ្លាំងពេក ជនសង្ស័យបានស្ទុះមកដាក់គន្លឹះទ្វារជាប់ ហើយក៏រុញនាងឲ្យផ្ទប់ជញ្ជាំង ហើយក៏ធ្វើសកម្មភាព រំលោភរហូតបានសម្រេចតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងចាត់ការតាមផ្លូវច្បាប់៕