បងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រេីនច្បាស់ជាស្គាល់ហេីយក្មេងប្រុសចេះ១៥ភាសាគឺកុមារា សាលិក ដែលធ្វើឲ្យមហាជនទូទាំងប្រទេសកម្ពុជា មានការចាប់អារម្មណ៍នឹងភ្ញាក់ផ្អើលយ៉ាងខ្លាំអនឹងសមត្ថភាព ដោយមិនបានចូលរៀនសោះ តែអាចនិយាយបាន១៥ភាសា ទៅកាន់ភ្ញៀវទេសចរណ៍ ដែលបានមកលេងខេត្តសៀមរាប ធ្វើអោយភ្ញៀវទេសចរណ៍នៅពេលដែលជួបនឹងប្អូន គឺកោតសរសើរពីសមត្ថភាពរបស់ប្អូន។

សាលិក បន្ទាប់ពីល្បីក្នុងបណ្ដាញសង្គមហ្វេសបុកកន្លងមក នឹងបានចេញទៅសិក្សានៅប្រទេសចិន មួយរយៈគេសង្កេតឃើញថាក្មេងប្រុសម្នាក់នេះ ហាក់បីជាមានភាពលេចធ្លោជាខ្លាំង ដោយមានបណ្តាសារព័ត៌អន្តរជាតិ និងកម្មវិធីល្បីៗជាច្រើន បានជួបសម្ភាសន៍ប្អូន ក៏ដូចជាចុះផ្សាយតាមកញ្ចក់ទូរទស្សន៍។

នេះបេីយោងតាមប្រភពគណនីហ្វេសបុកមានឈ្មោះ Khit Chhern "ឃិត ឈឿន" ដែលគេស្គាល់ថាជា អគ្គនាយកផ្សារ KC និងសំណង់ផ្ទះល្វែងបានលេីកឡេីងថា:"(ចៅពិតជាអស្ចារ្យ ណាស់ ។ វាជាមោទនភាពរបស់ចៅ ហើយក៏ជាមោទនភាពរបស់ប្រជាជនកម្ពុជាយើងដែរ ។ចូរចៅចាំថា ទោះទៅដល់ទីណា អ្នកគឺជាប្រជាជនកម្ពុជា។ ចៅត្រូវតែស្រឡាញ់ជាតិមាតុភូមិ គោរពស្រឡាញ់អរគុណប្រជាជនកម្ពុជា។ នៅក្មេងវ័យ តែម្នាក់ឯង ឆ្ងាយពីឳពុកម្តាយ ឆ្ងាយពីបងប្អូន តែចៅធ្វើបានល្អ ចៅរឹងមាំណាស់)។


សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា: