ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងបារ លួចលាក់បង្កប់សេវាកម្មផ្លូវភេទ(យីហោ ប៉ាន់នី បារ) ដោយធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ (ក្នុងនោះមានារីបម្រើរភ្ញៀវជាស្រីក្មេង៨នាក់មេការ២នាក់(ស្រី-ប្រុស)និងថៅកែហាង១នាក់។

ក្នុងប្រត្តិបត្តិការណ៍ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបារមួយកន្លែង (យីហោ បាន់នីបារ) ផ្ទះលេខ៩Eo ផ្លូវលេខ១០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការប្រត្តិបត្តិការនេះដឹកនាំទី១/ដោយលោក ឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំការជួញដូរមនុស្ស។ ទី២ /វីរសេនីយ៍ឯក ធាន វុធ នាយការិយាល័យប្រឆាំការជួញដូរមនុស្សក្នុងប្រទេស។ ទី៣/អនុសេនីយ៍ឯក ឡាង ណាវី អ្នកកតត្រា។ ទី៤/អនុសេនីយ៍ទោស ឃឹម មករា នាយរងប៉ុស្តិ៍វត្តភ្នំ។ ទី៥/លោក សេង គីមឡាក់ ព្រះរាជអាជ្ញារង។ ទី៦/ លោក ចេង សុផាត ក្រឡាបញ្ជី។ ទី៧/លោកស្រី នួន គន្ធា ប្រធានក្រុម៨។ និងទី៨/លោក ឈូស សុធី ចៅសង្កាត់រងទី២។

បេីតាមមន្ត្រីនគរបាល ដែលចុះបង្ក្រាបផ្ទាល់ដែលនោះ បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺមានការរាយការណ៍ដោយសម្ងាត់ ពីបងប្អូនប្រជាពលរដ្ឋប្រាប់ថា (ទីតាំងបារដែលមាន យីហោ បាន់នីបារ ) ខាងលេីមានលួចបេីកសេវាកម្មបម្រេីផ្លូវភេទ និងមានបុគ្គលិកជាអនិតិជន(អាយុក្រោម១៥ឆ្នាំ)បម្រេីការងារ ។ ទេីបកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះធ្វេីការសេីបអង្កេតអស់រយះពេលជាយូរមកហេីយ ទេីបនៅថ្ងៃកេីតហេតុ បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បេីកការបង្ក្រាបតែម្តង។

ក្នុងប្រតិបត្តិការបង្ក្រាបនិងឆែកឆេរទីតាំងលួចលាក់បង្កប់សេវាផ្លូវភេទនេះ ជាលទ្ធផលជាក់ស្ដែង កម្លាំងនគរបាលបាន ធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន១១នាក់ ក្នុងនោះមាននារីចំនួន៩នាក់ និងបុរសបរទេស២នាក់មេការ១នាក់ ក្នងនោះមាន ម្ចាស់ហាង មានឈ្មោះ ចន អាយុ៧១ឆ្នាំ១នាក់។

បច្ចុប្បន្ន ក្រោយពេលបង្ក្រាប ជនប្រុសស្រីទាំង១១នាក់នាក់ ដោយនារីបម្រើការងារ៩នាក់ មេការ១នាក់ និងម្ចាស់ទីតាំងម្នាក់ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដេីម្បីរងចាំធ្វេីការសាកសួរបន្តតាមនីតិវិធី ៕





ដោយ៖ ភារ៉ា