ប្រិយមិត្តប្រហែលជាបានជ្រាបព័ត៍មានរបស់ប្រទេសថៃ ពីយុវជនខ្មែរម្នាក់ដែលមានឈ្មោះ ហុង ភារិន ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ កំពុងតែធ្វើពិភពលោកកោតសរសើរមិនដាច់ពីមាត់ ចំពោះការបង្ហាញនូវសមត្ថភាពពិសេសរបស់គាត់ ដោយបានចង់ចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និង ប្រក្រតិទិនជាច្រើនឆ្នាំទៀតផង ដែលមនុស្សដទៃទៀតមិនអាចធ្វើបានដូចគាត់។
ក្នុងនោះដែរ លោកបានឆ្លងកាត់វគ្គធ្វើតេស្ដសមត្ថភាពជាច្រើនដំណាក់កាល និងល្អិតល្អន់បំផុតពីសំណាក់អ្នករៀបចំកម្មវិធី ហើយបេក្ខភាពដែលធ្វើបានសម្រេចទៅតាមវិញ្ញាសា ទើបគណៈកម្មការ ឬអ្នករៀបចំកម្មវិធីបាន។ក្នុងកម្មវិធីនោះទៀតសោតបេក្ខជន ភារិន មិនត្រឹមតែអាចចង់ចាំថ្ងៃខែក្នុងប្រតិទិនបានយ៉ាងល្អនោះទេ លោកថែមទាំងចង់ចាំលេខរៀងពេលកម្មវិធីតម្រូវការសន្លឹកបៀររហូត៥២សន្លឹក។
ទស្សនាវីដេអូខាងក្រោម៖
ងាកមកមើល កុមារា សាលិក បន្ទាប់ពីល្បីក្នុងបណ្ដាញសង្គមហ្វេសបុកកន្លងមក នឹងបានចេញទៅសិក្សានៅប្រទេសចិន មួយរយៈគេសង្កេតឃើញថាក្មេងប្រុសម្នាក់នេះ ហាក់បីជាមានភាពលេចធ្លោជាខ្លាំង ដោយមានបណ្តាសារព័ត៌អន្តរជាតិ និងកម្មវិធីល្បីៗជាច្រើន បានជួបសម្ភាសន៍ប្អូន ក៏ដូចជាចុះផ្សាយតាមកញ្ចក់ទូរទស្សន៍។
.jpg?1566892276)
នេះបេីយោងតាមប្រភពគណនីហ្វេសបុកមានឈ្មោះ Khit Chhern "ឃិត ឈឿន" ដែលគេស្គាល់ថាជា អគ្គនាយកផ្សារ KC និងសំណង់ផ្ទះល្វែងបានលេីកឡេីងថា:"(ចៅពិតជាអស្ចារ្យ ណាស់ ។ វាជាមោទនភាពរបស់ចៅ ហើយក៏ជាមោទនភាពរបស់ប្រជាជនកម្ពុជាយើងដែរ ។ចូរចៅចាំថា ទោះទៅដល់ទីណា អ្នកគឺជាប្រជាជនកម្ពុជា។ ចៅត្រូវតែស្រឡាញ់ជាតិមាតុភូមិ គោរពស្រឡាញ់អរគុណប្រជាជនកម្ពុជា។ នៅក្មេងវ័យ តែម្នាក់ឯង ឆ្ងាយពីឳពុកម្តាយ ឆ្ងាយពីបងប្អូន តែចៅធ្វើបានល្អ ចៅរឹងមាំណាស់)។
ក្រោយពីសារព័ត៍មានបរទេសបានចុះផ្សាយជាហូរហែរមក ក៏មានបងប្អូនខ្មែរជាច្រើនបានលើកទឹកចិត្ត និងស៊ែរតៗគ្នា លើកទឹកចិ្តជាពិសេសធ្វើឲ្យពិភពលោកទទួលស្គាល់ថា កម្ពុជាជាប្រទេសអច្ឆរិយៈ និងស្ងើចសរសើរថា ខ្មែរមិនជាខ្លាំង ដូចពាក្យចាស់ពោលថា កូនខ្មែរ នៅតែមានអ្នកពូកែដូចសម័យអង្គរ។
ទស្សនាវីដេអូខាងក្រោម៖
.jpg?1566892285)
.jpg?1566892302)
.jpg?1566892303)
.jpg?1566892302)
.jpg?1566892303)
.jpg?1566892302)
.jpg?1566892302)