នៅលើបណ្តាញសង្គមហ្វេសប៊ុក កំពុងតែមានការចែករំលែក តៗគ្នា ពីរូបភាពរបស់មន្ត្រីប៉ូលីសម្នាក់ ដោយដៃរបស់គាត់កាន់នំប័ុង ជាប់នឹងដៃ ជាហេតុធ្វើឲ្យមហាជនមានការអាណិត ជាខ្លាំងចំពោះរូបមន្រ្តីរូបនោះ កំពុងតែឈរ នៅមុខអគារមួយកន្លែង ។ មានមនុស្សជាច្រើន ប្រាកដជាស្អប់ ប៉ូលីស ដែលបានចាប់ខ្លួន ដែលបើកបររថយន្ត ម៉ូតូដោយមិនបានពាក់មួកសុវត្ថិភាព តែទាំងអស់នេះ គឺដើម្បីតែសុវត្ថិភាពរបស់ បងប្អូនតែប៉ុណ្ណោះ ប្រសិនបើ បងប្អូនគោរពច្បាប់ គាត់ក៏មិនចាប់ បងប្អូនដែរ មែនអត់?

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Make it different បានបង្ហោះសារថា "នំបុ័ង2ដុំធ្វេីអោយយេីងយល់ពីគាត់ដោយការគោរព?ពេលខ្លះក៏ស្អប់ ពេលខ្លះក៏អាណិត តែតាមធាតុពិតអ្វីដែលគាត់ធ្វេី គឺរុញអោយប្រជាជនគោរពច្បាប់ ពាក់មួយការពារជីវិតខ្លួនយេីងទេ.."។
ប្រសិនបើយើងគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែរក្រវ៉ាត់ត្រឹមត្រូវ គ្មានមន្រ្តីប៉ូលីសណាម្នាក់ និងមកចាប់យើងនោះទេ លុះត្រាតែយើងធ្វើខុសច្បាប់ទើបត្រូវពួកគាត់ចាប់៕

ប្រភព៖ Make it different