ជួយស៊ែរ ឲ្យដឹងដល់សម្តេចផង ! កុមារី អច្ឆរិយះ កម្ពុជា ជុំ ច័ន្ទស្រីនិច្ច គិតលេខលឿនខ្លាំងជាងម៉ាស៊ីនគិតលេខ ជាប់លេខ២ ទូទាំងពិភពលោក ...(មានវីដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ នៅកាលពីពេលថ្មីៗនេះបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមានកុមារីម្នាក់ដែលមានឈ្មោះថា  ជុំ ច័ន្ទស្រីនិច្ច គាត់បានឡើងទៅបញ្ហាញសម្ថតភាពនៅលើប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ ហើយគាត់ចង់បង្ហាញពីសម្ថតភាពរបស់គាត់ថាគាត់អាចគិតលេខលឿនខ្លាំង ជាងម៉ាស៊ីនគិតលេខទៅទៀត។

ជាក់ស្តែង  កុមារី ជុំ ច័ន្ទស្រីនិច្ច មានវ័យទើបតែ៨ឆ្នាំ បានធ្វើការបង្ហាញនូវសមត្ថភាពគិតលេខ ចេញពីការគិតរបស់ខ្លួនយ៉ាងឆាប់រហ័សក្នុងប្រមាណវិធីបូក និងដក ជាង២០ជាន់ យ៉ាងលឿនដោយនិកស្មានមិនដល់ និងមានភាពស្ទាត់ជំនាញខ្លាំងណាស់ ហើយអ្នកចុចគិតដោយម៉ាស៊ីនគិតលេខនោះ ក៏មិនចង់ទាន់ឡើយ។


កាន់តែពិសេសជាងនេះទៅទៀតគឺ ក្មេងស្រីតូចដែលមានសមត្ថភាពខ្លាំង នឹកស្មានមិនដល់នេះ ក៏ធ្លាប់ទៅប្រកួតនៅឯតៃវ៉ាន់ ដោយទទួលបាននូវជ័យលាភីសម្រាប់ប្រទេស ខាងគិតលេខលឿនជាងម៉ាស៊ីនគិតលេខ លេខ២នៅទូទាំងពិភពលោកទៀតផងដែរ។

បន្ទាប់ពីបានបង្ហាញពីសម្ថតភាពរួចប្អូនស្រីបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនទស្សនិកជនទាំងក្នុងស្រុកនិងក្រៅស្រុក ព្រោះគេគិតថាប្អូនអាចប្រើប្រាស់ខួរក្បាលបានយ៉ាងឆាប់រហ័សនិងលឿនបំផុត ទាំងដែរមានមនុស្សធំនិងចាស់មួយចំនួនមិនអាចធ្វើបានដូចប្អូនស្រីឡើយ។