កុំចេះតែលឿន គួរប្រុងប្រយ័ត្នទើបល្អ...បុរសម្នាក់របួសធ្ងន់ ព្រោះតែបើករថយន្ត570 ពាក់ស្លាកលេខខេមរភូមិន្ទបើកបុកខឿនឡើងលើសួនច្បារ ហោះទៅបុកបង្គោលផ្លាកប៉ាណូបន្ថែមពេញទំហឹង...
ស៊ីហៀង
- 1279

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡិចសុីសLX-570មួយគ្រឿង ក្នុងល្បឿនលឿនដូចហោះដល់ចំណុច​ផ្លូវកោងបួងចង្កូតមិនទាន់បុកខឿនឡើងលើសួច្បារហោះទៅបុកនឹងបង្គោលផ្លាកប៉ាន់ណូផ្សាយពាណិជ្ជកម្មពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ ឯរថយន្តបង្កខ្ទេចផ្នែកខាងមុខផ្ទប់ជាប់និងបង្គោលប៉ាណូទៅមុខលេងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៩ នៅត្រង់ចំណុចក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសLX- 570 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ 01- 2- 9297 ​ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ​ លុះមកដល់ចំណុចសួនច្បារកែងនិងផ្លូវ៥៩៨ ដែលជាចំណុចផ្លូវកោង ហើយបួងចង្កូតមិនទាន់ជ្រុលបុកខឿនឡើងសួនច្បារហោះទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ​ ដោតផ្ទុះពោងការពារ​ផ្ទប់ជាប់និងបង្គោលប៉ាណូទៅមុខលេងរួច។


ក្រោយកើតហេតុភ្លាមៗ បុរសដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ ហើយធ្វើការទំនាក់ទំនងទៅខាងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីស្ទួចយករថយន្តបង្កទៅរក្សាទុក រង់ចាំការដោះស្រាយគ្នាតាមនីតិវិធី៕


ដោយ៖ ភារ៉ា

Loading...