នៅព្រឹកនេះ​...ប្អូនៗថ្នាក់ទី១២ ផ្ទុះការតវ៉ា លទ្ធផលប្រឡងបាក់ឌុប នៅមុខក្រសួង...
ស៊ីហៀង
-

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមយុវសិស្សថ្នាក់ទី១២ ដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានផ្ទុះការតវ៉ាពីលទ្ធផលប្រឡង នៅមុខក្រសួងអប់រំ យុវជន និងកីឡា ។ កាលពីថ្ងៃទី០៩ ១០ ខែកញ្ញា នេះ គឺជាថ្ងៃប្រកាសលទ្ធផល របស់ប្អូនរួច ស្រាប់តែថ្ងៃនេះ មានការផ្ទុះការតវ៉ា របស់ប្អូនទៅក្រសួង ។


គួរបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ បានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ១១៧,០៤៣ នាក់ ស្រី ៦០,៤២៧ នាក់ និងមានមណ្ឌលប្រឡងចំនួន ២០២ មណ្ឌល។លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០១៩ ជាប់សរុប៦៨.៦២% ស្មើរនឹង៧៩,០៥២នាក់៕


 ប្រភព៖ Sovann Rithy