បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារនៅលើបណ្តាញសង្គមពីជីវិតរបស់លោកយាយចំណាស់ម្នាក់ ដែលគាត់រស់នៅតែម្នាក់ឯងនៅក្នុងខ្ទមកំសត់ ទ្រុឌទ្រោម ។លោកយាយបានប្រាប់ថា គាត់មានកូនមួយ តែកូននោះគាត់ទៅរស់នៅឆ្ងាយ ហើយក្រទៀត មិនអាចជួយអ្វីបានទេ រាល់ថ្ងៃគឺមានតែអ្នកជិតខាង ដែលពួកគាត់បានឲ្យបាយហូប និងជួយមើលថែ។រាល់ថ្ងៃលោកយាយគាត់រស់នៅខេត្តកណ្តាល៕

ម្ចាស់គណនីហ្វេសប៊ុកបានធ្វើការបង្ហោះវិដេអូរបស់លោកយាយជាមួយសារយ៉ាងខ្លីនៅលើបណ្តាញសង្គមថា "លោកយាយ ប្រាប់ ថា លោក យាយ មានកូន ១ តែ ទៅនៅ ស្រុក ឆ្ងាយ ហើយ ក្រទៀត លោក រស់ នៅដោយអ្នក ជិត ខាង អោយហូប ហើយ ធ្លាប់ សុំជំនួយដែរ តែមិនដែល មានអ្នកជួយឡើយ ដូចនេះ សូមបង ប្អូន ជួយ លោកយាយ ផង Tel: 093633500"។

ប្រសិនបើបងប្អូនមេត្តា សូមជួយដល់លោកយាយកំសត់ម្នាក់នេះផង គាត់ពិតជាត្រូវការបងប្អូនជួយដល់គាត់ខ្លាំងណាស់ ព្រោះតែគាត់មិនមានកូននៅក្បែរនោះ ហើយគាត់ក៏មិនអាចធ្វើអ្វីបានដែរ។ លោកសុមអំពាវនាវដល់បងប្អូនមេត្តាជួយជាស្បៀងអាហារ និងថវិការបន្តិចបន្តួចគ្រាន់បានធ្វើបុណ្យទាននិងគេ ជាតិនេះលំបាកគ្រប់គ្រាន់ហើយ កុំឲ្យជាតិមុខលំបាកខ្លាំងជាតិនេះទៀតអី ៕




សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ Chav Mearnup Keo Nimith