ចំពេកហើយបងស្រី...បងស្រីម្នាក់ ដាក់ចំៗ ចំពោះលោកប្តីខ្លះដែលចូលចិត្តមានស្រីក្រៅ ចោលប្រពន្ធកូន អានហើយស្វាងចែស...
ស៊ីហៀង
-

នាពេលបច្ចុប្បន្ន គេឃើញមានរឿងករណីសាហាយស្មន់ ហើយចេញមុខមាត់ មកជេរស្តី ឲ្យប្រពន្ធ ឬ ឆាតមកឌឺដង គ្មានគិតថា គេមានមនុស្សស្រីម្នាក់ដែលបានរៀបការពេញមុខ ពេញមាត់ ជាមួយមនុស្សប្រុសម្នាក់ ដែលមនុស្សស្រីម្នាក់ដែលគេហៅថា សាហាយស្មន់នោះ អោបជាប់កាយ ដោយឥតអៀនខ្មាស់។ បើនិយាយពីមនុស្សប្រុសវិញ ក៏ដូចគ្នាកាលគ្រាក្រ ប្រឹងប្រែង ជាមួយប្រពន្ធ ស្ទើរតែគ្មានស្គាល់ពាក្យថា​យប់ ឬក៏ថ្ងៃ ថ្ងៃឈប់សម្រាកឬក៏យ៉ាងណានោះទេ តែដល់ពេលខ្លួនបានក្លាយខ្លួនជាអ្នកមានហើយ ចេះបែងចែងក្តីស្រលាញ់ជូនស្រីផ្សេងទៅវិញ។ 

មនុស្សស្រីដែលជាប្រពន្ធដើម ពេលបានដឹងហើយខឹងស្ទើរតែដកខ្យល់មិនដល់គ្នា ព្រោះតែមនុស្សតែម្នាក់ ដែលយើងធ្លាប់អោបជាប់ទ្រូង បែរជាទៅស្រលាញ់ស្រីផ្សេងទៅវិញ ។ មនុស្សម្នាក់ដែលធ្លាប់តែផ្តល់សុភមង្គលឲ្យយើង តែបែរជាទៅផ្តល់ឲ្យអ្នកផ្សេងដែលមិនមែនជាយើង។ តើអ្នកណាអាចទ្រាំបាន? ឬមួយចំណែកមួយនេះយើងត្រូវតែបែងចែកឲ្យគេអញ្ចឹងឬ ។ ក្រោយពេលប្រពន្ធដឹងរឿង បែរជាខាងប្តីគេនិយាយថា យើងអស់និស្ស័យជាមួយគ្នាហើយ ព្រោះតែបងអត់គេមិនបាន ។ ពាក្យមួយម៉ាត់នេះ ដែលគេធ្លាប់ប្រាប់មកយើង តែពេលនេះគេបានផ្លាស់ប្តូរទៅហើយ វាគ្មានន័យទៀតទេសម្រាប់គេ។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bee Nalika គាត់បានបង្ហោះសារថា "ប្រុសខ្លះ បានប្រពន្ធល្អ មិនចេះស្រលាញ់ថែរក្សា ការពារ ចាំពេលវាបាត់បង់ទៅ បានវាដឹងថាសំផឹងនៅតែជាសំផឹងមិនមែនប្រពន្ធ តែពេលវាងប់និងសំផឹងវាមិនដឹងទេថាប្រពន្ធជា មនុស្សដែរវាបានសំលឹងឃើញថាល្អ ល្អហើយពេលវាបាន វាក៏ ទុកអោយ ប្រពន្ធវេទនាចិត្តព្រោះតែ វាងប់និងសំផឹងសំដីផ្អែម កភ្លេចថា វាជាសំផឹងវាមិនមែនផ្អែមតែជា១យើងម្នាក់ទេ ខុសពីប្រពន្ធដែររងសំពាធការងារ មើលថែរទ្រព្យដែរមាន ហើយប្រឹងរកទ្រព្យដែរមិនទាន់មាន ប្រពន្ធ មើលថែរកូន ចេះទុកដាក់រកស៊ី វាមិនមានពេលស្អាតក្រអូបដូចសំផឹង ព្រោះ សំផឹងវា ចាំបាច់ត្រូវស្អាតក្រអូប ដើម្បីបំពេញតណ្ហាប្រុសៗ ប្រពន្ធខុសពីសំផឹងព្រោះប្រពន្ធ មានតែប្តី តែសំផឹង វាមិនខ្វល់ថាវាមានប៉ុន្មាននាក់ ហើយពួកអ្នកនោះជាប្តីជាឪរបស់នរណាទេ សំខាន់វាចង់លើកជើងអោយ ហេតុផលព្រោះវាជាសំផឹង #អរគុណប្តីល្អរបស់អូនដែរស្រលាញ់ស្មោះត្រង់ប្រពន្ធលើកកំពស់និងផ្តល់តម្លៃអោយអូនគ្រប់ពេល ??"៕

ប្រភព៖ Bee Nalika