ភ្នំពេញ៖ កាលពីពេលថ្មីនេះ មានគណនីហ្វេសប៊ុកមួលមានឈ្មោះ VISAL PETH បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីមិត្តភក្តិរបស់គាត់ម្នាក់ត្រូវបានក្រុមស្លៀកពាក់ស៊ីវិលមួយក្រុម បានធ្វើស៊ីអស់ប្រាក់ជា២ពាន់ដុល្លារ។ បន្ទាប់មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានក៏ចេញមកបំភ្លឺសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្ករបញ្ហាទាំងនេះទៀតឡេីយ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វេីសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វេីការសហការណ៍ជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដេីម្បីចាត់វិធានការណ៍មិនអោយមានករណីនេះកេីតឡេីងទៀតឡេីយ" ។

ទន្ទឹមនឹងមានបញ្ហាដូចនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿ ងញៀ នបានបញ្ជាក់ប្រាប់ថា "សមត្ថកិច្ចជំនាញរបស់លោក កំពុងសហការជាមួយសមត្ថកិច្ចនៃស្នងការនរគបាលរាជធានីភ្នំពេញ ដើម្បីតាមប្រមាញ់ចាប់ខ្លួន ក្រុមស្លៀកពាក់ស៊ីវិលចាប់ខ្លួនមនុស្សលើផ្លូវសាធារណៈ ដើម្បីគៀបស៊ីលុយជាថ្នូរក្នុងការដោះលែង ធ្វើអោយប៉ះពាល់សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងប្រដាប់អាវុធជាខ្លាំងផងដែរ"។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានបន្តទៀតថា"កន្លងមក ឯកឧត្តមក៏បានធ្វើការស្រាវជ្រាវ ចំពោះក្រុមជនឆ្លៀតឱកាសទាំងនេះដែរ ដោយពួកគេទាំងនោះ បានយកឈ្មោះ ខាងមន្ទីរប្រឆាំងគ្រឿ ងញៀ នហើយដើរយកលុយតាមទូហ្គេម តាមទីតាំងបាញ់ត្រី និងការចាប់មនុស្សដាក់ឡាន ហើយ យកលុយតាមឡានទៀត ទាំង៣ករណីនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនពួកទាំងនោះ មកចាត់ការតាមច្បាប់ ប៉ុន្តែមិនទាន់បានជោគជ័យ ហើយឯកឧត្តម ក៏មិនបដិសេធដែរចំពោះករណីទាំងនេះ ឯកឧត្តមនឹងព្យាយាមបន្ថែមទៀត ទោះពិត ឬមិនពិតក្តី "៕






ប្រភព៖ tvfb