ពូកែបោកគេពេក...បុរម្នាក់តាំងខ្លួនជាឯកឧត្តម ដើរឆបោកទិញដីធ្លីប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ត្រូវសមត្ថកិច្ចចាប់ខ្លួន​...
ស៊ីហៀង
-

សៀមរាប៖ កម្លាំងព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើការចាប់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឯកឧត្តម ហើយបានដើរ ឆបោកទិញដីធ្លី ក្នុងខេត្តសៀមរាប ត្រង់ចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

ជនរងគ្រោះរួមមានឈ្មោះ៖

១-សុខ រ៉ាម៉ន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក លក់ដីឡូតិ៍ ទីលំនៅបច្ចុប្បន្ន ភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

២-លឿម សុភណ្ឌ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ ព័ត៌មានលក់ដី ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិសាលាកម្រើក សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

៣-យឹង ប៊ុនតារា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ អ្នករកស៊ី ទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៤-ណក់ ពិសិដ្ឋដាវី ភេទស្រី អាយុ ៥១ ឆ្នាំ មុខរបរ នៅផ្ទះ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះមានឈ្មោះ ទួន វុទ្ធី ហៅក្រៅ ទួន ហែម ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ ចូលនិវត្តន៍ មានទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតបានមាន៖

-ទូរស័ព្ទម៉ាក HUAWEI ពណ៌ខ្មៅ ចំនួន ១គ្រឿង

-ទូរស័ព្ទម៉ាក HUAWEI ពណ៌ទឹកប្រាក់ ចំនួន ១គ្រឿង

-ទូរស័ព្ទម៉ាក NOKIA ចុចពិល ពណ៌ក្រហម និងពណ៌ខៀវ ចំនួន ២គ្រឿង

-ស៊ីមកាត ចំនួន ០៤

-កាបូបលុយពណ៌ខ្មៅ ចំនួន០១

-ប្រាក់ដុល្លារ ចំនួន ៣៨ $

-ប្រាក់រៀល ១០,០០០៛។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តតាមការចោទប្រកាន់ពិតប្រាកដមែន ហើយត្រូវបានកម្លាំងការិយាល័យជំនាញអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប៕

ប្រភព៖ សៀមរាប ប៉ុស្តិ៍