សូមជួយដល់ប្អូនៗផង...ជញ្ជាំងសាលារៀនធុះធ្លាយ រហែកខ្ទេចខ្ទី ពេលភ្លៀងសាចម្តងៗមិនដែលបានរៀនសូត្រនោះទេ សង្ឃឹមថាបងៗនឹងជួយដល់ប្អូនផង...
ស៊ីហៀង
-

បច្ចុប្បន្នមានបងប្អូនជាច្រើនបានចូលរួមយ៉ាងសកម្មនៅក្នុងការជួយដល់ឪពុកម៉ែ បងប្អូន និងប្អូនៗសិស្សសាលា ដែលកំពុងតែជួបនូវការខ្វះខាត ទាំងសំភារៈសិក្សា និង សាលារៀន ដែលជាថ្នាលសម្រាប់ប្អូនៗ ឈានទៅថ្ងៃអនាគតរបស់ពួកគាត់ ដែលសាលារៀននៅភូមិអូរំដេង​ ឃុំត្រពាំងឬស្សី​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ​។

នៅក្នុងគណនីហ្វេសប៊ុករបស់នារីចិត្តធម៏បានបង្ហោះសារសូមអំពាវនាវដល់សប្បុរសជនថា "សង្ឃឹមថានឹងសប្បុរសជនច្រេីនជួយដល់ក្មួយៗដេីម្បីអោយឆាប់មានសាលារៀនល្អសមរម្យ?? ក្រុមការងារនាងខ្ញុំនឹងសាងសង់សាលាមតេយ្យឆាប់ៗនេះ​ សូមបងប្អូនទាំងអស់គ្នាចូលរួមជាមួយនាងខ្ញុំផង​ តិចក្តីច្រេីនក្តីដេីម្បីក្មួយៗទាំងអស់គ្នា????? ☎️012545684 ABA : 000635152 Name : Nguon Raksmey"។

យ៉ាងណាមិញសង្ឃឹមថាបងប្អូន និងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ជួយដល់ប្អូនៗ​និងដើម្បីអនាគតរបស់ពួកគាត់ផង ព្រោះតែមិនមានសំភារៈ និងសាលារៀនត្រឹមត្រូវទើប ពិតបាកនៅក្នុងការសិក្សាយ៉ាងខ្លាំង ពិសេសពេលភ្លៀងធ្លាក់ម្តងៗ។ អាស្រ័យហេតុនេះ​សូមបងប្អូនមេត្តាជួយដល់ពួកគាត់ផង៕

ប្រភព៖​ នារីចិត្តធម៏