ទឹកដោះម្តាយថ្លៃ...យប់មិញនេះ ចោរវាចាំលួចគប់ឡាន មានបំណងចង់ប្លន់ សំណាងហើយដែលវាគប់ចំកញ្ចក់ខាងក្រោយ បើចំខាងមុខ ឬ ចំហៀងវិញ ដឹងតែចប់ហើយ...
-

កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេស៊ុកមួយដែលមានឈ្មោះថា Phalla SereyNeath បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយមានជនខិលខូចមួយចំនួន​ បានយកដុំថ្មគប់ កញ្ចក់ឡានគាត់បែកខ្ទេចខ្ទី តែសំណាងហើយ ដែលមិនចំមនុស្សនោះ។

គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "កាត់គ្រោះកាត់ចង្រៃអោយអស់ទៅចុះ​ ដោយសារទឹកដោះម្តាយថ្លៃហេីយដែលមិនមានអ្នកណាត្រូវអី?ធ្លាប់តែលឺគេនិយាយ​ តែឥលូវប៉ះចំឡានខ្លួនឯង?យប់មិញម៉ោងប្រហែលជា៩កន្លះ ជិះប្រហែល៨គីឡូអីទៀតទេដល់ទីរួមខេត្តពោធិ៍សាត់​ តែចង្រៃអីមានគេលួចគុបឡាន​ ព្រោះកន្លែងហ្នឹងស្ងាត់ណាស់?ចោរវាចាំលួចគុបឡានចឹងគឺវាមានបំណងចង់ ប្លន់​ បេីវាគប់ទៅប៉ះចំតៃកុងឡានដឹងតែរេចង្កូតនឹងដឹងតែមានគ្រោះថ្នាក់ហេីយ​ បេីយេីងឈប់ឡានដឹងតែវាប្លន់ហេីយ តែនេះវាគប់ប៉ះចំគូទឡាន​ បេីប៉ះចំហៀងឡានរឺពីមុខឡានអីដឹងតែត្រូវអ្នកជិះពីក្នុងឡានហេីយ?ខ្លាចហេីយធ្វេីដំណេីរពេលយប់គ្មានសុវត្ថិភាពទេ? បញ្ជាក់​:ធ្វេីដំណេីរពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង​ ផ្លូវជាតិលេខ៥"។

ដោយឡែកក្រោយពីបានឃើញម្ចាស់គណនីហ្វេសប៊ុកខាងលើបង្ហោះសារដូចនេះ ក៏មានបងប្អូនជាច្រើន បានចូលខមិនថា "សំណាងល្អណាស់ ដែលមិនមានអ្នករងគ្រោះថ្នាក់"៕

ប្រភព៖ Phalla SereyNeath