ប្រពៃណាស់ ! លោក ជំទាវ ហ៊ុន សុីណាត បានទទួលកំហុសគ្រប់យ៉ាងចំពោះការប្រលែងកូនក្រពើចូលក្នុងទឹកទក្សិណអង្គរ និងថែមទាំងសូមទោសទៅប្រជាពលរដ្ឋខ្មែរយ៉ាងដូច្នេះថា....
ស៊ីហៀង
-

ហ្វេសប៊ុក ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីម្សិលមិញនេះបានផ្ទុះការរិះគន់មួយយ៉ាងខ្លាំងទៅកាន់លោក ជំទាវ ហ៊ុន សុីណាត ពីសំណាក់មហាជនដោយសារតែលោកជំទាវបានប្រលែងកូនក្រពើមួយក្បាលចូលទៅក្នុងទក្សិណអង្គរធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង។

តែនៅមុននេះបន្តិចលោក ជំទាវ ហ៊ុន សុីណាត បានបង្ហោះសារសូមទោសទៅបងប្អូនខ្មែរទូទាំងប្រទេថា ៖??នាងខ្ញុំ​ ហ៊ុន ស៊ីណាត​​សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជាទីគោរពថា​ នាងខ្ញុំ​​មានការសោកស្ដាយយ៉ាងខ្លាំង​ចំពោHកំហុសឆ្គងដែលនាងខ្ញុំបាន ព្រលែងសត្វក្រពើ ហើយបានបង្ករក្ដីព្រួយបារម្ភ!!ដល់បងប្អូនប្រជាពលរដ្ឋ ចំពោះសុវត្ថិភាព ពេលសត្វក្រពើនេះធំអាចនាំគ្រោះថ្នាក់​ ទៅអនាគត!!កាល​ ពីម្សិលមិញ នាងខ្ញុំបាននិយាយថា មកពីមិនមានបំរាមមិនមែនមកពីនាងខ្ញុំគ្មានការទទួលខុសត្រូវទេតែវាជាមូលដ្ឋានសម្រេចចិត្តដ៏ខុសឆ្គងរបស់នាងខ្ញុំ​ នឹងដោយមានគំនិតក្នុងចិត្តថា សត្វលោក ទោះបីជាសត្វ ស្លូតឬសាហាវព្រៃផ្សៃតែងតែប្រាថ្នារស់នៅសុខសាន្តដូចគ្នា ។

ជាចុងក្រោយនាងខ្ញុំសូមស្នើរសំណូមពរ ឲ្យអាជ្ញាធរ សរសេរបម្រាមផងដែរ។ ដើម្បីកុំឲ្យ បងប្អូនពលរដ្ឋផ្សេងទៀត អាចព្រលែង​ សត្វ ដូចដែលនាងខ្ញុំបានធ្វើខុស​​​ ក្នុងនាម នាងខ្ញុំជាអ្នកធ្វើបុណ្យមិនហ៊ានប្រមាថជីវិតសត្វលោកទេ។នាងខ្ញុំសូមអភ័យទោស យកជាមេរៀនជូនបងប្អូនប្រជាពលរដ្ឋ នឹង វៀសចាក កុំបីខាន។ 9.11.2019៕