ទីបំផុត ! ពេលនេះចាប់បានហើយក្មេងស្ទាវប្រើដាវសាំមេរ៉ៃកា.ប់សម្លា.ប់យុវជនម្នាក់កំពុងជិះម៉ូតូបណ្តាលឲ្យស្លា.ប់ក្នុងថ្លុកឈាម...(មានវិដេអូ)
ស៊ីហៀង
-

ខេត្តស្វាយរៀង​៖ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង៤០នាទី នៅចំណុចផ្លូវខាងមុខសាលប្រជុំឆ្នេរទន្លេ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីឃាតកម្មមួយបានកើតឡើង បង្កដោយជនសង្ស័យ ០២នាក់គឺ :

1/ ឈ្មោះ ប្រាក់ សុធារាជ្យ ( ហៅពៅ ) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ( ជាជនដៃដល់ )

2/ឈ្មោះ អេង វិចាអក្ខរ៉ា ( ហៅស្នា ) ភេទប្រុស អាយុ ១៦ឆ្នាំជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ( ជាអ្នកសមគំនិត) បានរួបរួមគ្នាធ្វើសកម្មភាពដោយជិះម៉ូតូមួយគ្រឿង ម៉ាកឌូក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CV-1852 ឌុបគ្នាប្រដាប់ដោយកាំបិត និងកាប់ទៅលើឈ្មោះ វ៉ា វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវមួយកាំបិតចំក្បាល(លើគុម្ពត្រចៀក) បណ្ដាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

**មូលហេតុៈ គឺដោយសារមានទំនាស់ពាក្យសំដីក្នុងពេលដើេរលេង និងធ្លាប់មានគំនុំជាមួយគ្នានាពេលកន្លងមក។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្ដម ឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​ស្វាយរៀង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់​ អោយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ​លោកឧត្តមសេនីយ៍​ត្រី កុយ​ សុភាព​ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ​កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ អេង វិចាអក្ខរ៉ា ហៅស្នា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាអ្នកបើកម៉ូតូ នាំខ្លួនយកទៅអធិការរដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការសាកសួរជុំវិញករណីឃាតកម្មនេះ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អេង វិចាអក្ខរ៉ា ហៅស្នា បានឆ្លើយសារភាពថាៈ ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពដោយជិះម៉ូតូឌុបជនសង្ស័យឈ្មោះ ប្រាក់ សុធារាជ្យ ហៅពៅ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ជនដៃដល់) និងកាប់ទៅលើឈ្មោះ វ៉ា វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី០១ មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្តាលអោយរងរបួសបែកក្បាលហូរឈាមនិងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ប្រាកដមែន ។ ក្រោយពីធ្វើសកម្មភាពកាប់ទៅលើឈ្នោះ វ៉ា វិសាល រួចហើយ ខ្លួននិងឈ្មោះ ប្រាក់ សុធារាជ្យ ហៅពៅ ក៏បែកផ្លូវគ្នារៀងៗខ្លួន។ លុះដល់វេលាម៉ោង ០៨យប់ ក៏ស្រាប់តែមានសមត្ថកិច្ចជំនាញចុះស្រាវជ្រាវនិងនាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងតែម្តង។

បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យឈ្មោះ អេង វិចាអក្ខរ៉ា ហៅស្នា រួចមក សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀងដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ក៏បានបន្តសា្រវជ្រាវរកឈ្មោះ ប្រាក់ សុធារាជ្យ ហៅពៅ និងចាប់ខ្លួនបាននៅផ្ទះសំណាក់ម៉ូឌែនភ្នំពេញ ដែលមានទីតាំងស្ថិតនៅម្តុំបឹងត្របែក (រាជធានីភ្នំពេញ) កាលពីវេលាម៉ោង ០៣ រសៀល ក្នុងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

បន្ទាប់ពីធ្វើការសាកសួរ ឈ្មោះ ប្រាក់សុធារាជ្យ ហៅពៅ ក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថាៈ ខ្លួននិងឈ្មោះ អេង វិចាអក្ខរ៉ា ហៅស្នា ពិតជាបានរួបរួមគ្នាធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា វិសាល ភេទប្រុស បណ្តាលអោយស្លាប់ ប្រាកដមែន រីឯវត្ថុតាងកាំបិតដែលខ្លួនប្រើប្រាស់ដើម្បីធ្វើសកម្មភាពនោះ គឺឈ្មោះ សុខ ទិត្យវាសនា ហៅស្នា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាអ្នកប្រគល់អោយខ្លួនយកទៅធ្វើសកម្មភាពកាប់សម្លាប់ឈ្មោះ វ៉ា វិសាល លុះក្រោយពេលដែលពួកខ្លួនធ្វើសកម្មភាពបានសម្រេចហើយ ខ្លួននិងឈ្មោះ អេង វិចាអក្ខរ៉ា បានយកទៅប្រគល់អោយឈ្មោះ សុខ ទិត្យវាសនា វិញ រួចព្យាយាមរត់គេចទៅលាក់ខ្លួននៅរាជធានីភ្នំពេញ។

ក្រោយពីទទួលបានចម្លើយសារភាពដូច្នេះ សមត្ថកិច្ចយើងក៏បន្តធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតគឺឈ្មោះ សុខ ទិត្យវាសនា ហៅស្នា ព្រមទាំងវត្ថុតាងកាំបិត(ប្រើប្រាស់ធ្វើសកម្មភាពកាប់សម្លាប់) បញ្ជូនមកការិយាល័យជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

បច្ចុប្បន្ន ជនសង្ស័យទាំងបីត្រូវបានត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀងរួចហើយ។