ខែមុនសំពះព្រះអង្គ លោកកាន់ក្បាលអោយពរ តែថ្ងៃនេះលោកបានទៅចោលកូនហើយ...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ ព្រះបរមស ពនៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ស្តេចយាងនិវត្តន៍មកដល់មាតុភូមិវិញហើយ ដែលមានប្រជាជន ជាសិស្ស និស្សិត ក៏បានចូលរួម ដង្ហែរព្រះបរមស ពនៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ផងដែរ ក្នុងទឹកមុខយ៉ាងសោកសង្រែង និងសោកស្តាយជាទីក្រៃលែង ។ 

ដោយឡែកក្រោយពីព្រះបរមស ពនៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ក៏មានម្ចាស់គណនីហ្វេសបុ៊កមួយដែលមានឈ្មោះថា​ "Hattha ហត្ថា" ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមផងដែរថា "ខែមុនសំពះព្រះអង្គ លោកកាន់ក្បាលអោយពរ ហេតុអីប្រែប្រួលលឿនមេស ?

ថ្ងៃស្អែកកូនចៅដែលជានាដការបាំគ្រប់ជំនាន់​ នឹងរៀបចំពីធីគោរពដួងព្រះវិញ្ញាណក្ខន្ធ​ សម្តេចរាជបុត្រី​ ព្រះរៀម​នរោត្តម​ បុប្ផាទេវី​ ទេព​នាដវដ្ឋីឯក​ នៅសាលាមធ្យមវិចិត្រសិល្ប:​ វេលាម៉ោង៨​ នាទីព្រឹក។ កូនចៅនឹងរាំថ្វាយជាលេីកចុងក្រោយថ្វាយម្ចាស់ម៉ែ?"។រាប់លានអត្តន័យរាប់លានព្រះអនុស្សាវរីយ៍ អ្វីៗហាក់បីដូចជាថ្មីៗដូចជារឿងកើតពីម្សឹលមិញចឹង ! ខ្ញុំម្ចាស់ចាំមិនភ្លេចនូវរាល់ ព្រះមហាករុណាទិគុណរបស់ព្រះអង្គចំពោះសិល្បៈជាតិខ្មែរ !"។

គួរបញ្ជាក់ផងដែរថា "សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះរាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ដោយព្រះរោគាពាធ"៕

ប្រភព៖ Hattha ហត្ថ