តារាសម្តែងវ័យក្មេង អាង សុជាតា ស្រាប់តែចុកពោះ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈពេលដែលកំពុងតែត្រៀមខ្លួន ចូលរួមក្នុងកម្មវិធីខួបកំណើតលោក អុឹម ជីវ៉ា...
ស៊ីហៀង
-

កាលពីយប់មិញនេះ តារាសម្តែងវ័យក្មេង ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជន​ ពិសេសគឺមិត្តៗយុវវ័យ អាង សុជាតា ហៅឈូឈូ ស្រាប់តែចុកពោះ និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមតែម្តង។

តារាសម្តែងវ័យក្មេង ឈូឈូ​ បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ដើម្បីទៅចូលរួមខួបកំណើតរបស់លោក អុឹម ជីវ៉ា តែបែរជាត្រូវខកខាត ព្រោះតែរូបនាងបានចុកពោះភ្លាមនោះ។ បន្ទាប់ពីបានទៅដល់មន្ទីរពេទ្យមិនទាន់ដឹងថា ខ្លួនមានជំងឺអ្វីនោះទេ ខណៈពេលដែលលោកគ្រូពេទ្យកំពុងតែតាមដានពិនិត្យយ៉ាងល្អិតល្អន់ អំពីអាការៈរបស់នាង។

ដោយឡែកអ្នកនាង សឿន ផានផាភួង បានលើកឡើងថា "អាណិត​កូន​ណាស់​អូន​អើយ​​គ្នា​រៀបចំ​ផាត់​មុខ​រួច​ហើយ បែរ​ជា​ឈឺ​ចុក​ពោះ​​ខ្លាំង​ទ្រាំ​មិន​បាន​មុខ​ឡើង​ស្លេក​​ក៏​យក​ទៅ​មន្ទីរពេទ្យ​តែ​ម្ដង​ទៅ។ គាត់​ឈឺ​អស់​កម្លាំង​មួយ​រយៈ​នេះ​ដោយ​សារ​តែ​ថត​រឿង​ច្រើន​ពេក​អត់​សូវ​មាន​ពេល​​គេង​គ្រប់​គ្រាន់"។ ក្រោយពីបានទៅដល់មន្ទីរពេទ្យហើយនោះ តារាសម្តែងវ័យក្មេងរូបនេះ ក៏បានបង្ហោះសារយ៉ាងខ្លាំងថា "អរគុណ ខ្ញុំធូរខ្លះហើយ??♥️"៕