បើយោងតាមផេកផ្លូវការរបស់សម្តេច បានបង្ហោះសារថា "កម្ពុជាទាក់ទាញ និងជាទីទុកចិត្តនៃក្រុមហ៊ុនវិនិយោគបរទេស
អរគុណក្រុមហ៊ុន មីនីបៀ នៃប្រទេសជប៉ុន ដែលបាននឹងកំពុងវិនិយោគជាមួយទំនុកចិត្តខ្ពស់លើទឹកប្រាក់ប្រមាណជាង ៤០០ លានដុល្លារអាមេរិក នៅកម្ពុជា ដែលបានផ្តល់ការងារដល់កូនក្មួយកម្មករជាង ៧ពាន់នាក់ ហើយដែលចំនួននេះនឹងកើនរហូតដល់២ម៉ឺននាក់ក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមផលិតឧបករណ៍ហ្គេមកំសាន្ត PSP Game និង Nintendo Game នៅកម្ពុជាដើម្បីចែកចាយទៅកាន់ពិភពលោក។
រាល់នូវផលិតផល ដែលបានផលិតនៅប្រទេសខ្មែរ គឺមានគុណភាពកម្រិតអន្តរជាតិ ដែលមានស្លាកយីហោដាក់ថា “ផលិតនៅកម្ពុជា (Made in Cambodia)” ដែលកំពុងទាក់ទាញក្រុមហ៊ុនធំៗជាច្រើនក្នុងការមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
កម្ពុជាមានសុខសន្តិភាព កម្ពុជាកាន់តែទាក់ទាញ និងទទួលបាននូវអ្នកវិនិយោគ និងទេសចរកាន់តែច្រើនដែលនាំមកនូវប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្ពស់៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister