ក្រសួងសុខាភិបាលនឹងផ្តល់ក្របខណ្ឌ ១,៣០០ នាក់ និង ក្រសួងអប់រំយុវជន និងកីឡា នឹងផ្តល់ក្របខណ្ឌ ៣,៦០០ នាក់ នៅឆ្នាំ ២០២០
ស៊ីហៀង
-

នៅក្នុងពេលអញ្ជើញថ្លែងសុន្ទរកថាទៅកាន់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កាលពីព្រឹកថ្ងៃទី ១៦ ធ្នូ ២០១៩ នៅកោះពេជ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្តល់ក្របខណ្ឌដល់ក្រសួងពីរសម្រាប់ឆ្នាំ២០២០ គឺក្រសួងអប់រំយុវជន និងកីឡា ចំនួន ៣,៦០០នាក់ និង ក្រសួងសុខាភិបាល ចំនួន ១,៣០០នាក់ ។

ក្របខណ្ឌដែលត្រៀមនឹងផ្តល់ជូនក្រសួងទាំង២ខាងលើនេះ គឺដោយសារកំណើនៃសិស្សានុសិស្សដែលកើនឡើងជារៀងរាល់ឆ្នាំ ហើយទន្ទឹមនឹងនោះដែរ ក៏មានមន្រ្តីចាស់ៗមួយចំនួនត្រូវបានចូលនិវត្តន៍ ដែលតម្រូវអោយមានការជ្រើរើសបុគ្គលិកមន្រ្តីរាជការបន្ថែម ហើយនេះក៏ដូចគ្នានឹងវិស័យសុខាភិបាលផងដែរ ដែលរាជរដ្ឋាភិបាលត្រូវបង្កើនទាំងអគារពេទ្យ និងធនធានគ្រូពេទ្យអោយកាន់តែច្រើនឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋចាប់តាំងពីទីក្រុងរហូតដល់ជនបទ៕

ប្រភព៖​ Samdech Hun Sen, Cambodian Prime Minister