នៅមុននេះបន្តិច ម្ចាស់ហាងពេជ្រ ទ្រី ដាណា បានបង្ហោះសារយ៉ាងរំភើប ក្រោយបានទៅជួបប្អូនស្រី ។ ម្ចាស់ហាងដ៏ស្រស់ស្អាតរូបនេះបានបង្ហោះសារថា "ថ្ងៃនេះបាននាំក្មួយស្រី មុំ ឆយី ទៅផ្សារទិញសម្ភារៈសិក្សា សំលៀកបំពាក់ កាតាប ស្បែកជើងថ្មី ហើយក្មួយស្រីថា ចង់បានរបស់តុបតែងខ្លួនដូចគេ ក៏ទិញថែមឃ្នាបសក់ កៅស៊ូចងសក់ និងបូលើក្បាល ឱ្យប្អូនស្រីរើសតាមចិត្ត។ មើលទៅគ្នាសប្បាយចិត្តណាស់ ហើយខ្ញុំក៏រំភើបចិត្តដែរ។

ដំបូងថាផ្ដល់កង់ឱ្យគាត់មួយគ្រឿងគ្រាន់ជិះទៅរៀន តែឥឡូវមានអ្នកចិត្តធម៌ផ្សេងជួយកង់ហើយ ចឹងត្រូវទិញរបស់ផ្សេងៗដែលកំពុងត្រូវការចាំបាច់ ហើយផ្ដល់ថវិកាដល់គាត់ទុកគ្រាន់ទំនុកបម្រុងរៀនសូត្របន្ត។ ពីមុនជាប់លេខ២ ក្មួយស្រីប្រាប់ថាប្រឹងរៀនឱ្យជាប់លេខ១ ជូនពរសម្រេចតាមបំណង។

ជីវិតកើតមកក្រ ត្រូវតែតស៊ូចឹងហើយ! ខ្ញុំធ្លាប់ឆ្លងកាត់អស់ហើយ រសជាតិជីវិតបែបនេះ។ អរគុណដល់លោកគ្រូនៅសាលាបឋមសិក្សាពោធិខ្ទម្ព ដែលជួយសម្រួល និងជួយដល់ក្មួយស្រី។ ធ្វើល្អឱ្យបានច្រើន នឹងជួបតែមនុស្សល្អៗ។












ប្រភព៖ Dana Try