កំពូលស្មាតហ្វូន realme x2 Pro បានមកដល់ប្រទេសកម្ពុជាហើយ ជាមួយបច្ចេកវិទ្យាសាកថ្មលឿនបំផុតដាច់គេ ជាមួយកម្រិតអេក្រង់ 90Hz ច្បាស់ឥតខ្ចោះ និងឈីប Snapdragon 855 Plus
ស៊ីហៀង
-

ភ្នំពេញ ៖ ក្រុមហ៊ុន Realme ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៤ ធ្នូ នៅ​ក្នុង​កម្មវិធី Media Testing និង​ចេញ​លក់​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី ២៥ ធ្នូ នេះ។ 

ជាមួយគ្នានេះដែរក្រុមហ៊ុន Realme បានទើបតែធ្វើការបង្ហាញពីទូរសព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន ​គឺ Realme X2 Pro ដែល​ប្រើអេក្រង់​ប្រភេទ Super AMOLED ទំហំ ៦,៥ អ៊ីញ ដែល​មាន​ល្បឿន Refresh Rate 90Hz និង​បង្ហាញរូបភាពកម្រិត 1080p+ ជាមួយមុខងារ HDR10+ និង DCI-P3 ។

Realme X2 Pro មាន​បង្កប់សេនស័រស្កេនម្រាមដៃក្រោមអេក្រង់​មក​ជា​មួយ​ ដែល​អាច​ដោះ​សោរ​បាន​លឿន ដោយ​ប្រើពេលត្រឹមតែ ០,២៣ វិនាទី។ វា​ត្រូវ​បាន​បំពាក់​មក​ជា​មួយ​បន្ទះឈីប Snapdragon 855+ មាន​ GPU ដំណើរការលឿនជាងមុន ១៥% ជាមួយមុខងារ HyperBoost 2.0 ជួយឱ្យ Frame Rates ដំណើរការថេរខណៈ Touch Boost 2.0 ជួយឱ្យការចុច Touch កាន់​តែ​ដើរ​ស្រួល ៣៥% ។

Realme X2 Pro មានលក្ខណៈពិសេសដោយវាត្រូវបានតំឡើងភ្ជាប់ជាមួយកាមេរ៉ាភ្នែកឥន្រ្ទី (Hawk Eye) ៤គ្រាប់ ដែលមានទំហំ ៦៤ មេហ្គាភិចស៊ែល ចំពោះកាមេរ៉ាគោល និង កញ្ចក់កាមេរ៉ា Optical Zoom lens អាចពង្រីកបាន ២ដង, Super Wide-Angle មានទំហំ ៨ មេហ្គាភិចស៊ែល ថតបានប្លង់រហូតដល់ ១៥៥ ដឺក្រេ ដែលធ្វើឲ្យរូបច្បាស់មិនព្រាលសម្រាប់ការថតរូប Portrait។ កាមេរ៉ាគោលទំហំ ៦៤ មេហ្គាភិចស៊ែល មានប្រហោងអាផាត់ឆឺ (aperture) ធំកម្រិត f / 1.8 អាចចាប់យករូបភាពច្បាស់ទំនើប និងប្រើដោយបច្ចេកវិទ្យា Tetracell 4-in-1 ដែលមានទំហំ Pixel ធំដើម្បីបញ្ចូលភីចសែលជាប់គ្នា៤ដង ទៅជាភិចសែលធំ 1.6μm ធ្វើឱ្យវាដំណើរការបានយ៉ាងល្អឥតខ្ចោះមិនថាពេលយប់ឬពេលថ្ងៃ រួមជាមួយ Super Nightscape 2.0 ។ 

កាមេរ៉ាធំទូលាយទំហំ ៨ មេហ្គាភិចស៊ែលមានភិចសែលធំ 1.4μm កញ្ចក់ធំទូលាយ ១១៥ ដឺក្រេ អាចចាប់យក រូបភាពបាន ធំអស្ចារ្យ យ៉ាងងាយ ស្រួល ហើយកញ្ចក់ម៉ាក្រូទំហំ 2.5cm ផ្តល់នូវរូបភាពយ៉ាងជិតបំផុត។ កញ្ចក់ពង្រីកទំហំ ១៣ មេហ្គាភិចស៊ែលអាចពង្រីក Optical Zoom បាន ២ដង ដោយមិនបាត់បង់គុណភាព។ មាន Hybrid Optical Zoom ៥ ដង និងពង្រីកឬបង្រួមរហូតដល់ ២០ដង។ ប្រព័ន្ធត្រងពណ៌ចាប់យកពន្លឺ ( color filtering system) មានភាពស្រាលដែលជួយបង្កើនរូបភាពរបស់អ្នកដោយបង្ហាញកាន់តែច្បាស់រស់រវើក

ដោយឡែក កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 16MP មានមុខងារ Nightscape និង EIS សម្រាប់​ទប់​លំនឹង​ពេល​ថត​វីដេអូ​ផងដែរ ។ Realme X2 Pro មាន​ទំហំ​ថ្ម 4,000mAh ល្បឿន​សាកថ្ម​លឿន Super​VOOC Fast Charging កម្លាំង 50W ទៀតផង ដោយ​ប្រើ​ពេល​ក្រោម​ ៣០ នាទី​ប៉ុណ្ណោះ​ដើម្បី​សាក​បាន​ ៨០% ។

Realme X2 Pro ដែល​ដាក់​លក់​ថ្ងៃទី ២៥ ធ្នូ នេះ​ជាមួយ​តម្លៃ ៦៥៩ ដុល្លារ សម្រាប់​ទំហំ RAM 12GB និង​អង្គ​ផ្ទុក​ទិន្នន័យ 256GB មាន ២​ពណ៌​សម្រាប់​ជ្រើសរើស គឺស និង ខៀវ និង​មាន​ការ​ធានា​រយៈពេល​មួយ​ឆ្នាំ​ពី​ក្រុមហ៊ុន Smart ផង​ដែរ៕