សោកស្តាយណាស់! ភស្តុតាងស្តែងៗ បញ្ជាក់ប្រាប់ថា បញ្ហាក្នងការបាក់អាគារនេះ មិនមែនស្រុតទេ គឺបាក់តែម្តង....(មានវីដេអូ)
សីហា
-

កែប៖  គិតត្រឹមម៉ោង៨៖៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះបាន១៩នាក់ និង៤នាក់បានស្លា ប់  នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។


នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅកម្លាំងនគរបាលក្នុងខេត្តកំពត និងកែប រួមគ្នាសង្គ្រោះកម្មករដែលរងគ្រោះនៅក្រោមគំនរអគាររលំនៅក្នុងខេត្តកែប។ លោក នេត សាវឿន បានបញ្ជាឱ្យកម្លាំងផ្តោតលើសង្គ្រោះជីវិតជនរងគ្រោះជាសំខាន់។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៤៖៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ អគារមួយកន្លែងមានកម្ពស់ប្រមាណជា ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ។ 


- ម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ

- សំណើចុះថ្ងៃ ០៦-៣-២០១៩​ ។

- មកដល់ច្រកចេញចូលសាលាខេត្ត លេខ ១៧៩/១៩ ចុះថ្ងៃ ១៦-៧-២០១៩​ ។

- មន្ទីរ ដនសស ខេត្តកែប លេខ ០០៩ ដនសស/ក.សុដី ចុះថ្ងៃ ០៣-៧-២០១៩​ ។

- ខេត្តសម្រេច លេខ ៤២៧/១៩ បជ ចុះថ្ងៃ ០២-៨-២០១៩​ ។

- បើកការដ្ឋាន ០២៣/ដនសស-ខក ចុះថ្ងៃ២០-៨-២០១៩​ ។

- ថ្ងៃទី ៥-១២-២០១៩ មន្ទីរបានចុះពិនិត្យ បានសន្និដ្ឋានថា សំណង់សង់ខុសពីលិខិតអនុញ្ញាត​ ។

- សំណង់នេះ ក្រោម៣០០០ម៉ែត្រការ៉េរដ្ឋបាលខេត្តកែប សំរេចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។