ព័ត៏មានបន្ថែម...នៅម៉ោង ១១និង០៥ ព្រឹកនេះ ចំនួនអ្នកស្លា ប់បានកើនឡើងដល់ទៅ៣៤នាក់ហើយ ក្នុងករណីរលំអគារ នៅខេត្តកែប...
ស៊ីហៀង
-

នៅមុននេះបន្តិចនៅលើផេករបស់សម្តេច បានបង្ហោះសារថា "ព័ត៌មាន Update ពីអគារបាក់រលំខេត្តកែប កាលពីថ្ងៃទី ៣ មករា ២០២០ គឺមកដល់ថ្ងៃទី ៥ មករា ម៉ោង ១១និង០៥ ព្រឹកនេះ គឺសរុបជនរងគ្រោះដែលបានសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៧ នាក់ ( ស្រី ២២នាក់ និងស្លាប់៣៤ នាក់ -មានស្រី ១៣ នាក់)។

នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កំពុងមានវត្តមាននៅទីតាំងអគារបាក់រលំ ដែលគ្រោងនឹងអញ្ជើញធ្វើសន្និសីទកាសែតនៅព្រឹកនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍គ្រោះថ្នាក់នេះបានកាលពីថ្ងៃទីទី០៣ ខែមករា ឆ្នាំ២០២០នេះ កន្លងទៅនេះ មានហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ ដោយហេតុការណ៍មួយនេះបានធ្វើឲ្យមហាជនបានកើតមានក្តីសោកស្តាយខ្លាំង និងបណ្តាលឲ្យមានមនុស្សរបួសនិងស្លា ប់ ជាច្រើនាក់ ។

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister