សិស្សសាលា AIs ខឹងហៅ (អា មឹង ) ណាត់គ្នាវៃនៅ សង្កាត់ទំនប់ទឹក​ ដាក់មួយដៃចំកណ្តាលដើមទ្រូវ បណ្តាលឲ្យចុកអួល ស្លា ប់ភ្លាមៗ ...
ស៊ីហៀង
-

ភ្នំពេញ ៖​ នេះបើយោងទៅតាមប្រភពចេញពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការលើកឡើងឲ្យដឹងនៅមុននេះបន្តិចបានបញ្ចាក់ប្រាប់ថា ស្តីពីករណីហិង្សាមានស្ថានទំងន់(សិស្សនិងសិស្សវៃ គ្នាបណ្តាលអោយជនរងគ្រោះស្លា ប់)កើតហេតុនៅផ្លូវ៤០២​ ក្រុម​១១​ ភូមិ២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១៦.៤០នាទី​ ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០នៅចំណុចផ្លូវ១៨៧ជាប់របងសាលាAISសង្កាត់ទំនប់ទឹក។

លោកបានបន្តឲ្យដឹងទៀតថា​ ជនរងគ្រោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំងAIs ស្នាក់នៅផ្ទះលេខ៤៣០​ ផ្លវ២៤BT​ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។​

ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស (ឃាត់ខ្លួនបាន)ជនជាតិខ្មែ​រ​ ជាសិស្សសាលាAis អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

គួរបញ្ចាក់ផងដែរថាដំណេីររឿង​ មុនកេីតកាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០​ វេលាម៉ោងជនរងគ្រោះរួមជាមួយមិត្តភក្រ្ដ័​បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង​ ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ​ (មានទំនាស់នឹងគ្នារឿងហៅអា​) បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវា យគ្នាតែម្ដង​ ខណ:នោះជនរងគ្រោះក៏បា​ន​ដួល ជនសង្ស័យឃេីញដូចនេះក៏បានជិះម៉ូតូម៉ាកToday គេចខ្លួនតែម្ដង​ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្រ្ដ័បញជូនទៅមន្ទីរពេទ្យមិត្តភាព​ ខ្មែរ-សូវៀត​ ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លា ប់បាត់ហេីយ។